កីឡាជាតិ
ជាតិ
Futsal លី​គ​៖ កំចាយមារ​ជួប​ដោ​ន​ថោ​ន​ដណ្តើម​ជើងឯក ឯ​ហូ​ម​ស្ព័ត​ប៉ះ​ឪម៉ាល់​ដណ្តើម​លេខ​៣
18, Aug 2018 , 1:06 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ National League Futsal 2018 បាន​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា​នេះ​មានការ​ប្រកួត​ចំនួន​ពីរ​គូ​។ ក្នុងនោះ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ​(​ស​.​ស​.​យ​.​ក​.​កំចាយមារ​) ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​ដោ​ន​ថោ​ន​ស្ព័ត​នៅ​ម៉ោង​៦​ល្ងាច ខណៈ​ក្រុម​ហូ​ម​ស្ព័ត​ប្រជែង​ដណ្តើម​លេខ​៣​ជាមួយ​ឪម៉ាល់​នៅ​ម៉ោង​៤​រសៀល​។ ការប្រកួត​ទាំងពីរ​រៀបចំ​នៅ​ទីលាន CLEAR Arena​។

​មុន​ឡើងមក​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក ក្រុម​ការពារ​តំណែង​ជើងឯក ស​.​ស​.​យ​.​ក​.​កំចាយមារ បាន​ទម្លាក់​ក្រុម​ហូប​ស្ព័ត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​លទ្ធផល ១៣-៤​។ ចំណែក​ក្រុម​ដោ​ន​ថោ​ន ទម្លាក់​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ឪម៉ាល់​ក្នុង​លទ្ធផល ៦-១​។ ក្រោយ​បរាជ័យ​រៀងៗ​ខ្លួន ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ឪម៉ាល់​ត្រូវ​ប្រជែង​ដណ្តើម​លេខ​៣​ជាមួយ​ហូ​ម​ស្ព័ត​។  
 
​កាលពី​ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំ​របស់​លោក ហុក សុចិ​ត្រា ក្រុម​ស​.​ស​.​យ​.​ក​.​កំចាយមារ​បាន​យកឈ្នះ​ក្រុម​ឪម៉ាល់​ក្នុង​លទ្ធផល ១០-៦ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​។ ចំណែក​ក្រុម​ឆន្ទៈ​កីឡា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​អាណាចក្រ​បៃតង​ក្នុង​លទ្ធផល ៦-២​។ ប៉ុន្តែ​ឆ្នាំនេះ ក្រុម​ទាំង​ពីរបាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​៕
 
 
 
 

Tag:
 National Futsal League 2018
© រក្សាសិទ្ធិដោយ thmeythmey.com