ជាតិ
ពីនេះ ពីនោះ
«បំព្រង» មិនគួរសរសេរជា «បំព្រម» ឡើយ!
× ពាក្យថា «បំព្រង» ពលរដ្ឋខ្មែរ ច្រើនតែសរសេរជា «បំព្រម»។ តែតាមការពិតពាក្យ «បំព្រង» ពលរដ្ឋមិនគួរណាប្រើជា«បំព្រម»ឡើយ ព្រោះពាក្យនេះ មិនមាននៅក្នុងវចនានុក្រមខ្មែរទេ។
«បំព្រង» ក្នុងវចនានុក្រមខ្មែរ ចង់ប្រាប់ពី ភាពស្រស់ត្រចង់ ឬត្រយង់ភ្លឺថ្លា,ស្រស់ដូចផ្កា ដែលរីក និងត្រូវសន្សើម។ ឧទាហរណ៍៖ រមណីយដ្ឋាន ទេសចរណ៍ នៅកម្ពុជា ជាទីកន្លែង ដែលពារពេញទៅដោយធម្មជាតិស្រស់បំព្រង និងអាចស្របយកខ្យល់បរិសុទ្ធ ជាទីសោមនស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com