ជាតិ
សង្គមជាតិ
នគរបាល​ស្រុក​កំពង់សីលា​៖ ទឹក​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្រក​បន្តិច​ហើយ​
18, Aug 2018 , 4:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ក្រសួងធនធានទឹក.jpg
រូបភាពពីហ្វេសប៊ុក ក្រសួងធនធានទឹក.jpg
ដោយ:
​ព្រះសីហនុ​៖ រហូតមកដល់​ពេលនេះ​ទឹកភ្លៀង​ដែល​ជន់​លិច​កំណាត់​ផ្លូវជាតិ​៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី គីឡូម៉ែត្រ​លេខ ១០៦-១០៧ នៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ស្រក​វិញ​បន្តិច​ហើយ ហើយ​អាជ្ញា​ធរមាន​សម​ត្ថិ​ច្ច​កំពុងតែ​សម្រួល​ចរាចរណ៍ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​។ នេះ​បើតាម​ការឱ្យ​ដឹង ពី​អធិការនគរបាល​ស្រុក​កំពង់សីលា លោក ហួត ចាន់​ធី​។​




 
​លោក ហួត ចាត់​ធី​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​រសៀល​ថ្ងៃទី​១៨ ខែសីហា​នេះ ថា ទឹក​ដែល​ជន់​ឡើង​ដោយសារតែ​ទឹកភ្លៀង​មាន​កម្ពស់​ប្រហែល ១០​សង់ទីម៉ែត្រ ហើយ​មាន​បណ្ដោយ​ប្រមាណ​ពី ៥០ ទៅ ៦០​ម៉ែត្រ​។ លោក បញ្ជាក់ថា​៖«​ពេលនេះ​កំពុង​ការធ្វើ​ចរាចរណ៍​ជាធម្មតា​ទេ មិនមាន​អ្វី​ប៉ះពាល់​ទេ​»​។​
 

 
​ក្រសួង​ធនធានទឹក​បានឱ្យដឹង​ថា ទឹកស្ទឹង​សំរោង បាន​ជន់​ឡើង និង​ចាប់ផ្តើម​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ស្ពាន​សំរោង គីឡូម៉ែត្រ​លលេ​ខ ១១៦-១១៧ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដោយ​គិត​ត្រឹម​ម៉ោង ២:៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែសីហា ចំពោះ​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់ នៅ​ដំណើរការ​ជាធម្មតា​៕
 

រូបភាពពីហ្វេសប៊ុក គង់ ប៊ុនថា

Tag:
 ជន់​លិច​-​ទឹកភ្លៀង​-​ផ្លូវ​
 ​ហួត ចាន់​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com