កីឡាជាតិ
ជាតិ
ក្រុម​ដោ​ន​ថោ​ន​ក្លាយជា​ម្ចាស់​ជើងឯក Futsal League
18, Aug 2018 , 10:59 pm        
រូបភាព
ដោ​ន​ថោ​ន​, កំចាយមារ​, National Futsal League 2018
ដោ​ន​ថោ​ន​, កំចាយមារ​, National Futsal League 2018
ដោយ:
​ក្រុម​ដោ​ន​ថោ​ន​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ National Futsal League 2018 ក្រោយ​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ​(​ស​.​ស​.​យ​.​ក​.​កំចាយមារ​)​ក្នុង​លទ្ធផល ៥-៣ នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ទីលាន Arena ថ្ងៃទី​១៨ ខែសីហា​។ ចំណែក​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ឪម៉ាល់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​លត់​ហូ​ម​ស្ព​ត ៨-២​។​



​ក្រុម​ជើងឯក​ដោ​ន​ថោ​ន​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៣០​លាន​រៀល និង​កៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Club Championship 2019​។ ក្រុម​ជើងឯក​រង​ស​.​ស​.​យ​.​ក​.​កំចាយមារ និង​ជាតី​ត​ម្ចាស់​ជើងឯក​ទទួលបាន​១៥​លាន​រៀល រីឯ​ក្រុម​លេខ​៣​ឪម៉ាល់​បាន​១០​លាន​រៀល និង​ក្រុម​លេខ​៤​ហូ​ម​ស្ព​ត​បាន​៥​លាន​រៀល​។

​បន្ថែម​លើ​នេះ​ក៏​រង្វាន់​កិត្តិយស​ផងដែរ ដោយ​ក្រុម Fair Play ទទួលបាន​៣​លាន​រៀល​, ក្រុម​អាជ្ញាកណ្តាល​២​លាន​រៀល​, គ្រូ​ល្អ​ជាងគេ​១​លាន​រៀល​, កីឡាករ​ល្អ អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ និង​អ្នកចាំទី​ល្អ​ជាងគេ​ទទួល​បាន​ម្នាក់ៗ​១​លាន​រៀល​៕ 





Tag:
 ដោ​ន​ថោ​ន​
  កំចាយមារ​
  National Futsal League 2018
© រក្សាសិទ្ធិដោយ thmeythmey.com