ជាតិ
បាក់ឌុប
ចំ​ថ្ងៃសីល បេក្ខជន​បាក់​ឌុប​ដ៏​ច្រើន​កុះករ នាំគ្នា​បន់ស្រន់​នៅ​ព្រះអង្គ​ដង​កើ
19, Aug 2018 , 5:01 pm        
រូបភាព
​ភ្នំពេញ​៖ ទីតាំង​ព្រះអង្គ​ដង​កើ​នៅ​ព្រឹក​ថ្ងៃទី​១៩ ដែល​ចំ​ថ្ងៃសីល​នេះ មាន​មនុស្សម្នា​ជាច្រើន បានមក​បន់ស្រន់ ដោយ​ក្នុងនោះ​មាន​មួយចំនួន​ជា​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃស្អែក​នេះ​។ បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) មួយចំនួន បាន​សម្រុក​មក​បន់ស្រន់​នៅ​ព្រះអង្គ​ដង​កើ រាជធានី​ភ្នំពេញ ដើម្បី​សុំ​សេចក្ដីសុខ​, សុំ​ឲ្យ​ប្រឡង​ជាប់ និង​សុំ​កុំ​ឲ្យ​មានការ​ភ័យព្រួយ​។ បេក្ខជន​ទាំងនោះ បញ្ជាក់ថា ពួកគេ​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការប្រឡង ហើយ​ការ​មក​បន់ស្រន់​នេះ​គ្រាន់តែ​កុំ​ឲ្យ​ភ័យ​ប៉ុណ្ណោះ​។



​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០-២១ សីហា ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​បេក្ខជន​ប្រឡង​បាក់​ឌុប​ដូចតទៅ​៖ 
 
 

Tag:
 បាក់​ឌុប​
 ​ប្រឡង​
© រក្សាសិទ្ធិដោយ thmeythmey.com