ជាតិ
បាក់ឌុប
លោក ហង់ ជួន ណា​រ៉ុ​ន​៖ ការ​រឹតបន្តឹង​ការប្រឡង ប្តូរ​ឥរិយាបថ​សិស្ស​យ៉ាង​លឿន​
20, Aug 2018 , 7:56 am        
រូបភាព
ភ្នំពេញ៖ ​ដំណើរការ​ប្រឡង​បាក់​ឌុប​សម្រាប់​ឆ្នាំ​២០១៨ បានចាប់ផ្តើម​ហើយ ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​វិញ្ញាសា​ប្រឡង សម្រាប់​បេក្ខជន​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​



​ក្រោយ​បើក​វិញ្ញាសា​រួច លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត​ថា ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដំណើរការ​ប្រឡង​កាន់តែ​ល្អ​ឡើងៗ ហើយ​អ្វីដែល​លោក​រដ្ឋមន្ត្រី​កាន់តែ​ត្រេកអរ​នោះ គឺ​បាន​ផ្លាស់ប្តូរ​កាន់តែ​លឿន​របស់​គ្រូ និង​សិស្ស​។ លោក​ហង់ ជួន ណា​រ៉ុ​ន បញ្ជាក់ ៖«​ថ្ងៃនេះ យើង​មិនឃើញ​មាន​សិស្ស​ណា មា្ន​ក់​កាន់​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូល​មណ្ឌល​ប្រឡង​ទេ​។ បើ​ធៀប​នឹង​៥​ឆ្នាំមុន ខុសគ្នា​មែនទែន​។ យើង​ក៏​ឃើញថា ទាំង​អនុរក្ស និង​មេ​ប្រយោគ ក៏​បំពេញការងារ​បានល្អ​»​។​
 
​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏​នៅតែ​អះអាង​ដដែល​ថា ដំណើរការ​ប្រឡង​បាក់​ឌុប​សម្រាប់​ឆ្នាំនេះ នៅតែ​ធានាបាន​តម្លាភាព យុត្តិធម៌ និង​ការទទួល​យកការណ៍​បាន ដោយ​ឈរលើ​គោលការណ៍ «​អ្នកចេះ​គឺជា​ប់​»​។ 
 
​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ មាន​បេក្ខជន​សរុប​ចំនួន ១១៧,០៦១​នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៩៦​មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤,៧១៦ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕

Tag:
 បាក់ឌុប
 ហង់ ជួន ណារ៉ុន
 BacII
© រក្សាសិទ្ធិដោយ thmeythmey.com