ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ករ គួរ​ធ្វើ​បែបណា​ទៅ​?
21, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ករ ឬ​ភឺ គឺជា​ជំងឺ​ក្រពះ​មួយ​ប្រភេទ ដែល​វា​អាច​កើតឡើង​បាន​គ្រប់ពេល ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឲ្យ​មាន​អា​ការៈឈឺចាប់​ខ្លាំង​ដូចជា ការ​ក្រហាយ​ដើមទ្រូង​ដែល​មិន​បាត់​ទៅវិញ​លឿន​ឡើយ​។ ទឹក​អាស៊ីត​ក្រពះ​នេះ​អាច​កើតឡើង​ដោយសារតែ​សាច់ដុំ​ខ្ជឹប​នៅ​ក​ក្រពះ​ចុះខ្សោយ ឬ​រង​ការខូចខាត​។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នេះ​ស្រួលបួល​មកវិញ​បាន​ទៅ​? ខាងក្រោម​នេះ​ខ្ញុំ​មាន​អាហារ​មួយចំនួន​ដែល​អាចជួយ​កាត់បន្ថយ​អាកា​រៈ​នេះ​បាន​យ៉ាង​ល្អ​៖



​យ៉ា​អួរ​

​ទឹកដោះគោ​បែប​យ៉ា​អួរ​នេះ​គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​មក​បំបង់​ក ដោយសារតែ​វា​ជួយ​បន្សាប​អាស៊ីត​ក្នុង​ក្រពះ តាមរយៈ​ការផ្តល់​ឲ្យ​មជ្ឈដ្ឋាន​ក្នុង​ពោះវៀន​មាន​តុល្យ​ភាពល្អ​។ អាហារ​មួយ​នេះ​ក៏​នឹងមិន​បង្ក​ឲ្យ​មានការ​ផោម​អ្វី​ច្រើន​ដែរ​។

​បន្លែ​


​មធ្យោបាយ​មួយ​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្នុង​ក្រពះ​នោះ​គឺ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​។ នេះ​ដោយសារ​ទែ បន្លែ​ច្រើនតែ​មិនសូវមាន​ជាតិ​ខ្លាញ់ និង​ស្ករ ហើយ​អាច​ការពារ​អាស៊ីត​ក្រពះ​មិន​ឲ្យ​ច្រាល​ឡើង​ទៅលើ​ទៀតផង​។ យក​ល្អ​គួរតែ​ជ្រើស​រើសយក សណ្តែកខៀវ បន្លែ​ពណ៌​បៃតង ត្រសក់ ដំឡូងបារាំង ប្រូ​ខូ​លី និង​ផ្កា​ខាត់ណា​ជាដើម​។​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជួយ​សម្រួល​ដល់​អាស៊ីត​ក្នុង​ក្រពះ កុំ​ឲ្យ​ច្រាល​ឡើងទៅ​លើ​បាន​។ អ្នក​អាច​យក​ទឹកខ្មេះ​នេះ​មួយ​ស្លាបព្រា​បាយ​ចាក់​ចូលទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ និង​ញ៉ាំ​វា​ជា​រៀងរាល់​ព្រឹក​ដើម្បី​ជួយ​បន្សាប​អាស៊ីត​ក្នុង​ក្រពះ​និង​កុំ​ឲ្យ​ផោម​ច្រើន​ផង​។

​ខ្ញី​

​នៅពេល​និយាយ​ដល់​ការគ្រប់គ្រង​ការ​ច្រាល​ទឹក​អាស៊ីត​នៅ​ក្រពះ យក​ល្អ​គួរតែ​ដាក់​បន្ថែម​ខ្ញី​មួយ​ដុំ​ទៅក្នុង​របប​អាហារ​អ្នកផង​។ ហេតុផល​នោះ​គឺថា ខ្ញី​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក និង​អាច​ការពារ​អ្នក​ពី​ការ​ក្រហាយ​ដើមទ្រូង​បាន​ថែមទៀត​។ ចូរ​ធ្វើ​តែ​ខ្ញី​ញ៉ាំ​រាល់​ព្រឹក​ទៅ​។

​សាច់​សុទ្ធ​

​សាច់​គ្មាន​ខ្លាញ់​ដូចជា​អាហារ​សមុទ្រ សាច់​បក្សី និង​ត្រី អាចជា​របស់​ដ៏​ល្អ​ក្នុង​របប​អាហារ ដោយសារតែ​វា​មាន​ជាតិ​ខ្លាញ់​ទាប ហើយក៏​អាចជួយ​ទប់ស្កាត់​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែរ​។ មាន​មធ្យោបាយ​ច្រើនណាស់ ដែល​អ្នក​អាច​ប្រើ​អាហារ​ទាំងនេះ​ញ៉ាំ​បាន ដូចជា​ការដុត ឬ​អាំង​។

​ផ្លែឈើ​មិន​ជូរ​

​អាហារ​ផ្សេង​មួយទៀត​ដែល​អ្នក អាច​ញ៉ាំ​បាន​នៅពេល​មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្នុង​ក្រពះ គឺ​ផ្លែឈើ​មិន​ជូរ​។ ចូរ​ចងចាំ​ថា ការ​ច្រាល​ទឹក​អាស៊ី​តរបស់​អ្នកបង្ក​ឡើង​ដោយ​ជាតិ​ជូរ ឬ​ផ្លែឈើ​មាន​ជាតិ​ជូរ ដែលជា​ហេតុផល​មួយ​អ្នក​កួរ​តែ​ចៀសវាង​អាហារ​ទាំងនេះ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​។ ដូច្នេះ ចូរ​គិត​អំពី​ការ​ញ៉ាំ​ផ្លែ​ប៉ោម ផ្លែ​សារី និង​ផ្លែឈើ​ដែល​គ្មាន​ចា​តិ​ជូរ​ផ្សេងៗ​ទៀត​៕

​ត្រួតពិនិត្យ​ដោយ ​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com