ជាតិ
បាក់ឌុប
បាក់ឌុបព្រឹកនេះ បេក្ខជនខ្លះ ប្រឡងទាំងគ្រុនឈាម ខ្លះកោសខ្យល់ និងខ្លះប្រឡងក្នុងឡានពេទ្យ ប្រភពរូបថត ក្រសួងអប់រំ យុវជន និងកីឡា
× ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២ នេះ នៅតែមានបេក្ខជនមួយចំនួនជួបបញ្ហាសុខភាព ដោយអ្នកខ្លះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខ្លះអាចមកប្រឡងឡើងវិញ ហើយមានម្នាក់ត្រូវបង្ខំចិត្តប្រឡងក្នុងរថយន្តសង្គ្រោះ។
យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា បញ្ហាភាគច្រើនដែលបេក្ខជនជួបប្រទះនោះ គឺការថប់ផ្លូវដង្ហើម វិលមុខ ខ្យល់ និងឈឺក្បាលជាច្រើន។ បើគិតត្រឹមម៉ោង១០ព្រឹកនេះ ករណីទាំងនេះ កើតមាននៅមណ្ឌលមួយចំនួននៅក្រចេះ ស្វាយរៀង បាត់ដំបង កណ្តាល កំពង់ធំ និងព្រះវិហារ។
អ្វីដែលគួរឲ្យកត់សម្គាល់ន៉ បេក្ខជនម្នាក់ ត្រូវបានគ្រូពេទ្យកោសខ្យល់ឲ្យ ហើយម្នាក់ត្រូវប្រឡងក្នុងរថយន្តសង្គ្រោះបន្ទាន់ ហើយម្នាក់ទៀត មានជំងឺគ្រុនឈាម ត្រូវបានអនុញ្ញាតឲ្យព្យួរស៊ីរ៉ូមចូលប្រលង។
មិនត្រឹមតែបេក្ខជននោះឡើយ នៅបន្ទាយមានជ័យ ក៏មានអនុរក្សជួបអាការវិលមុខពេលបំពេញការងារផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com