ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បីងស៊ូ(Bingsu) នឹងធ្វើឲ្យអតិថិជនភ្ញាក់ផ្អើលជាថ្មីពីស្វិនសិន
21, Aug 2018 ,
3:30 pm
រូបភាព
×
ដោយ:
ស្វិនសិន (SWENSEN’S) មកពីប្រទេសអាមេរិកដ៏ល្បីល្បាញទូទាំងពិភពលោក តាំងពីឆ្នាំ១៩៤៨ ជាហាងការ៉េមសាន់ដេ រសជាតិរាប់សិបមុខ ឈ្ងុយឆ្ងាញ់ គួរជាទីមោទក។ ក្រុមគ្រួសារ និងមិត្តភក្តិ ជាពិសេសប្រជាជនកម្ពុជា ដែលបានមកសាងអនុស្សាវរីយ ដ៏មានសុភមង្គលជាច្រើនតាំងពីឆ្នាំ២០០៧ មកម្ល៉េះ។
ថ្ងៃនេះ ស្វិនសិន នាំយកមកផលិតផលថ្មីមួយ ដែលប្រាកដជាធ្វើឲ្យប្រជាជនកម្ពុជាភ្ញាក់ផ្អើល និងរំភើបជាថ្មីម្ដងទៀត គឺបីងស៊ូ។ ផលិតផលថ្មីបីងស៊ូ (Bingsu)នេះ ជារបកគំហើញថ្មីមួយរបស់ស្វិនសិនបានចេញលក់នៅប្រទេសថៃថ្មីៗនេះ ហើយបានធ្វើឲ្យអតិថិជនក្នុងប្រទេសនេះ កោតសរសើរ និងធ្វើឲ្យហាងការ៉េមស្វិនសិន មានឈ្មោះល្បីល្បាញជាថ្មី លើគូប្រកួតប្រជែងរបស់ខ្លួន នៅទូទាំងប្រទេស។ ជាមួយលទ្ធផល ទឹកប្រាក់លក់បានកើនឡើងគួរឲ្យភ្ញាក់ផ្អើល។
តើបីងស៊ូមានអ្វីពិសេសទៅ? បើតាមប្រសាស៍របស់លោក ប៉េង លាង ជានាយកគ្រប់គ្រងទូទៅ អាជីវកម្មម៉ាកស្វិនសិនប្រចាំប្រទេសកម្ពុជា បីងស៊ូ ឬហៅម្យ៉ាងទៀតថាការ៉េមព្រិល មានសមាសធាតុផ្សំ ពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដទៃទៀតជាច្រើនមុខ និងរចនាពូនជាភ្នំព្រិលយ៉ាងស្រស់ស្អាត។ នៅពេលញុំាអតិថិជន នឹងមានទឹកស្រូបរសជាតិផ្សេងៗ តាមចំណងចំណូលចិត្ត ដែលបង្កជាបរិយាកាសរីករាយ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាដើម។ នេះបើតាមលោក ប៉េង លាង។
ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់របស់បីងស៊ូ អតិថិជននឹងមានអារម្មណ៍ថា ពីស្លាបព្រាមួយទៅស្លាបព្រាមួយ រកឃើញរសជាតិប្លែកៗ ទៅតាមស្រទាប់នីមួយៗនៅខាងក្នុង ដែលបង្កើតនូវភាពសប្បាយរីករាយ និងធ្វើឲ្យអ្នកញុំាំ ទទួលបាននូវអារម្មណ៍ថ្មីៗ ជាមួយការរចនាដ៏ស្រស់ស្អាតទៅតាមប្រភេទការ៉េមព្រិលបីងស៊ូនីមួយៗ។
លោក ប៉េង លាង បានបន្ថែមថា៖ «ការ៉េមបីងស៊ូមានបីខ្នាត គឺខ្នាតធំសម្រាប់ញុំាចាប់ពី ៤ទៅ ៥នាក់ ខ្នាតកណ្ដាលសម្រាប់ញុំាពី ២ទៅ៣នាក់ និងខ្នាតតូចសម្រាប់ញុំាម្នាក់ឯង។ ឯតម្លៃសមរម្យ ចាប់ពី ១០,០០០រៀល»។
កញ្ញា ធីតា ពេជ្រ ជាអ្នកញុំាការ៉េមបីងស៊ូ (Bingsu)មុនគេ បានឲ្យដឹងថាលក្ខណៈពិសេសរបស់ការ៉េមបីងស៊ូ (Bingsu) គឺថាព្រិលដែលយើងញុំា មិនមែនជាទឹកកកទេ តែជាកម្ទេចព្រិលទឹកដោះគោ តែបៃតង និងសូកូឡា ហើយពូនជាភ្នំព្រិល ដែលបង្កប់ដោយរសជាតិផ្សេងគ្នា ប្រៀបដូចទៅនឹងការស្វែងរករបស់មានតម្លៃ ដែលធ្វើជារសជាតិឆ្ងាញ់ជាប់ចិត្តមិនអាចបំភ្លេចបាន។ រីឯតម្លៃវិញ គឺសមរម្យហើយអាចញុំាំបានច្រើននាក់ ជាមួយមិត្តភក្តិ បងប្អូន ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ផងដែរ។ នេះបើតាម កញ្ញា ធីតា ពេជ្រ ដែលកញ្ញាបានបញ្ជាក់បន្ថែមថា«៖ខ្ញុំ នឹងមកញុំាការ៉េមបីងស៊ូនេះ រៀងរាល់សប្ដាហ៍តែម្ដង»។
ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង៦រូមមានដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន៦១ហាង៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម