អត្ថបទពាណិជ្ជកម្ម
Vivo V11 ត្រៀម​បង្ហាញខ្លួន​ឆាប់ៗ ស្របពេល​តារា​២​ដួង​ទៀត បាន​ក្លាយជា BA ប្រចាំ​ក្រុមហ៊ុន​vivo
21, Aug 2018 , 4:15 pm        
រូបភាព
​ដូច​អ្នក​ទាំងអស់គ្នា បានដឹងហើយថា ត្រកូល V របស់ Vivo មាន​លេខ​តំណាង នៅ​ពីក្រោយ គឺ​សុទ្ធតែជា​លេខ​សេស ទាំងអស់ ដូចជា V3 V5 V7 V9 និង​ចុងក្រោយ ដែល​ក្រុមហ៊ុន​ត្រៀម​នឹង​បង្អួត​សម្រស់​នេះ គឺ V11  ដោយបាន​ភ្ជាប់​ជាមួយ​លក្ខណៈពិសេស​ដូចជា​ម៉ូ​ឌែ​ល X21​។​

​យ៉ាងណាមិញ ចំពោះ Vivo V11 នេះ នៅ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​ពី​លក្ខណៈសម្បត្តិ​របស់​វា​ទេ ក៏ដូចជា រូបរាង​របស់​វា សុទ្ធតែ​នៅ​រក្សា​ជា​អាថ៌កំបាំង ជិតឈឹង​។ ក៏ប៉ុន្តែ​អ្វីដែល​យើង បានដឹង​ខ្លះៗ​នោះ គឺ​មុខងារ​ស្គេ​ន​ម្រាមដៃ បែប​អនាគត ការ​ស្គេ​ន​នៅលើ​អេក្រង់ ដែល​អ្នក​ទាំងអស់គ្នា បានឃើញ​ម្តងមកហើយ នៅលើ X21 និង​មុខងារ​មួយទៀត គឺ AI Camera ដែលជា​មុខងារ​ពិសេស មិនអាច​ខ្វះ​បាន សម្រាប់​អ្នក​ស្រលាញ់​ការថតរូប​។  សូមបញ្ជាក់​ផងដែរ​ថា V11 នេះ នឹង​ប្រកាស​បង្ហាញ នាពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​។ 



​ស្រប​ពេលដែល vivo   បានប្រកាស​នូវ​ឈ្មោះ V11 នេះ​ឡើង​នោះ យើង​ឃើញថា vivo  ក៏មាន​វត្តមាន​តារា​តំណាង​ថ្មី ដែលជា​តារា​ល្បី​ប្រចាំ​ប្រទេស​យើង ចំនួន​២​ដួង​ផងដែរ គឺ​កញ្ញា សុខ ពិសី និង​កញ្ញា ឡូ​រ៉ា ម​ម នឹង​ក្លាយទៅជា​អគ្គរាជទូត​សុ​ឆន្ទៈ​ផ្លូវការ​របស់ ក្រុមហ៊ុន Vivo ផ្ទាល់​តែម្តង​។ ក្រុមហ៊ុន vivo  កំពុង​ពង្រីក​វិសាលភាព​របស់ខ្លួន​ខ្លាំង​ឡើងៗ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​របស់​យើង និង​កំពុង​នាំមក​នូវ​ទូរស័ព្ទ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ ក្នុងការ​ប្រើប្រាស់​ផងដែរ ៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com