អត្ថបទពាណិជ្ជកម្ម
រោងភាពយន្ត Major Cineplex by smart,​ទីតាំង​បោះ​ប៊ូល Cambodia BLU O,​សាល​បញ្ចាំង​Cambodia IMAX និង​Prince VIP Hall សម្ពោធ​ផ្លូវការ​ហើយ​
21, Aug 2018 , 5:14 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​២០ ខែសីហា រោងភាពយន្ត Major Cineplex by smart បាន​បើក​ដំណើរ​សាខា​ថ្មី​បន្ថែមទៀត កន្លែង​បោះ​បូ​លីង​(Cambodia BLU O) ដែល​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ​។ ឆ្លៀតឱកាស​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី​នេះ រោងភាពយន្ត Major Cineplex ក៏បាន​ប្រកាស​ពី​ដៃគូ​សហការ​របស់ខ្លួន​ផងដែរ នោះ​គឺ​ក្រុមហ៊ុន Smart Axiata ដោយ​ទទួល​សិទ្ធិ​ភ្ជាប់​ឈ្មោះ​ជាមួយ​រោងភាពយន្ត Major Cineplex by smart) ក្រុមហ៊ុន Khmer Baverage ដោយ​ទទួល​សិទ្ធិ​ភ្ជាប់​ឈ្មោះ​ជាមួយ​កន្លែង​បោះ​ប៊ូល Cambodia BLU O និង​សាល​បញ្ចាំង Cambodia IMAX និង​ធនាគារ Prince ដោយ​ទទួល​សិទ្ធិ​ភ្ជាប់​ឈ្មោះ​ជាមួយ​សាល​បញ្ចាំង​ប្រភេទ Prince VIP​។

​បន្ទាប់ពី​ដំណើរការ​យ៉ាង​ជោគជ័យ នៅ​រោងភាពយន្ត​ទីមួយ​នៅ​AEON១,​សាខា​ទី​២ នៅ​ខេត្តសៀមរាប និង​សាខា​ទី​៣ នៅ​ផ្សារ​ទំនើប Soriya​នោះ Major Cineplex បានសម្រេច​ចិត្ត​ពង្រីក​ជំនួញ ដោយ​បង្កើត​សាខា​បន្ថែម​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន និង​ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មី​នៅ​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។​

​រោងភាពយន្ត Major Cineplex by smart សាខា​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ បាន​បើក​ដំណើរការ​សាកល្បង​ចាប់តាំងពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​។ សាខា​ថ្មី​នេះ មាន​សាល​បញ្ចាំងភាពយន្ត​រហូត​ដល់​ទៅ​៨ ដែល​អាច​កៅអី​ទទួលភ្ញៀវ​មក​ទស្សនា​រហូតដល់ ២០៨៥​កៅអី​។ នៅ​សាខា​មួយ​នេះ មាន​សាល VIP ដែល​មានបាន​បំពាក់​គ្រែ​គេង​ធំ​ទូលាយ មាន​ភាពងាយស្រួល​បត់​បែន និង​មាន​ផ្ដល់​សេវាកម្ម​អាហារ និង​ភេសជ្ជៈ ដល់​កន្លែង​អង្គុយ​តែម្ដង ដែលមាន       លក្ខណៈពិសេស​តម្រូវ​គ្រប់​ជាតិ​សាសន៍​។



​កាន់តែ​ពិសេស រោងភាពយន្ត Major Cineplex by smart សាខា​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ មាន​សាល Cambodia IMAX បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដែល មិនមាន​រោងភាពយន្ត​ច្រើន​ទេ នៅលើ​ពិភពលោក​ដែល​អាចមាន​សាល​នេះ​។ អ្នកទស្សនា​ភាពយន្ត​ក្នុង​សាល Cambodia IMAX នឹងមាន​អារម្មណ៍​ថា ដូច​ចូលខ្លួន​ទៅក្នុង​ភាពយន្ត ដោយសារ​សំឡេង និង​រូបភាព​ត្រជាក់​ភ្នែក បង្កើតឡើង​ដោយ​អេក្រង់​យក្ស​របស់ Cambodia IMAX ដែល​តម្រូវ​ឲ្យ​មាន​ម៉ាស៊ីន​បញ្ចាំង​កុន​ធំ​២ រួមគ្នា​ដំណើរការ​។​

Major Cineplex by smart បាន​ក្លាយជា​រោងភាពយន្ត​លក្ខណៈ​អន្តរជាតិ និង​មាន​ស្ដង់ដារ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​តម្លៃ​សមរម្យ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ដែល​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​រោងភាពយន្ត បានផ្ដល់​នូវ​កា​រប​ញ្ជុះ​តម្លៃ​ពិសេស ដោយ​អ្នកទស្សនា​ចំណាយ​ត្រឹមតែ ១​ដុល្លារ សម្រាប់​ភាពយន្ត 2D និង ២​ដុល្លារ សម្រាប់​ភាពយន្ត 3D រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​។



​មិន​ត្រឹមតែ​ប៉ុណ្ណោះ ដៃគូ​សហការ​យើង ក្រុមហ៊ុន khmer Beverages ក៏បាន​ផ្ដល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស រាល់​ការ​ទស្សនា​ភាពយន្ត​រៀងរាល់ថ្ងៃ​សុក្រ​។ រាល់​ការ​ជាវ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​ខ្មែរ khmer Beverages អតិថិជន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ជា​រៀងរាល់ថ្ងៃ​នៅ​សាល Cambodia IMAX​។ លើសពីនេះទៅទៀត ធនាគារ​Prince ក៏បាន​ផ្ដល់ជូន​ការបញ្ចុះ​តម្លៃ ៥០​ភាគរយ គ្រប់​ប្រភេទ​សំបុត្រ​កុន នៅ​គ្រប់​សាខា​ទាំងអស់ របស់​រោងភាពយន្ត Major Cineplex by smart​។​

​ម្យ៉ាងវិញទៀត ចំពោះ​តម្លៃ​សំបុត្រ​ដ៏​សមរម្យ និង​ការ​ប្រូ​ម៉ូ​សិន​ពិសេស​នេះ អាចធ្វើ​ទៅបាន​អាស្រ័យ​ដោយ អ្នក​ឧបត្ថម្ភ​ធំ Smart Xiata ដែលជា​អ្នក​គ្រាំទ្រ​ធំជាងគេ របស់​រោងភាពយន្ត​យើង​។ ចំពោះ​រាល់​អ្នក​ឧបត្ថម្ភ​ផ្សេងទៀត ក៏​ដើរតួរ​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ចូលរួម​ផ្ដល់​ឲ្យ​អ្នកទស្សនា​របស់​រោងភាពយន្ត​។ អ្នក​ឧបត្ថម្ភ​មានដូចជា Khmer Beverage, Coca Cola, True Money, CP, Honda, Dutch Mill, Western Union, Unilever, Redbull និង Lion​។ ការចូលរួមរ​បស់ដៃ​គូ​សហការ បានធ្វើ​ឲ្យ​តម្លៃ​សំបុត្រ ស្ថិតនៅក្នុង​តម្លៃ​ទាប ជាមួយនឹង​គុណភាព​នៃ​សេវាកម្ម​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អតិថិជន​ទាំងអស់​នឹង​ទទួលបាន​៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com