កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អាស៊ី​៖ Son បន្ត​ក្តីសង្ឃឹម​រួច​ផុតពី​កាតព្វកិច្ច​យោធា​ក្រោយ​ជួយ​កូរ៉េខាងត្បូង​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​
21, Aug 2018 , 9:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​មាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ផ្នែក​បុរស​ចូលរួម​ចំនួន​២៥​ប្រទេស​ដែល​ចែកចេញជា​៦​ពូ​ល​។​



​ពូ​ល A មាន​រហូត​៥​ក្រុម រួមមាន​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ប៉ា​លេ​ស្ទី​ន ហុងកុង ឡាវ និង​ឆាយ​នី​ស​តា​យ​ប៉ិ​។​
​ពូ​ល B មាន​អ៊ូ​ស​បេ​គី​ស្ថាន បង់​ក្លា​ដែ​ស ថៃ និង​កាតា​។ ពូ​ល C មាន​ចិន ស៊ី​រី អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ទី​ម័​រ​ខាងកើត​។ ពូ​ល D មាន​វៀតណាម ជប៉ុន ប៉ា​គី​ស្ថាន និង​នេ​ប៉ាល់​។ ពូ​ល E មាន ម៉ាឡេស៊ី កូរ៉េខាងត្បូង បា​រ៉ែ​ន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ពូ​ល F មាន អ៊ីរ៉ង់ កូរ៉េខាងជើង អា​រ៉ា​ប៊ី​សា​អូឌីត និង​មី​យ៉ាន់​ម៉ា​។​

​ក្រោយ​ឆ្លងកាត់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​លពី A ដល់ F រួចរាល់​បាន​រកឃើញ​១៦​ក្រុម​ដែល​អាច​ឈានទៅ​វគ្គ​បន្ត​ហើយ​ដែល​ក្នុងនោះ​រួមមាន ពូ​ល A ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ប៉ា​លេ​ស្ទី​ន និង​ហុងកុង ពូ​ល B អ៊ូ​ស​បេ​គី​ស្ថាន និង​បង់​ក្លា​ដែ​ស ពូ​ល C ចិន ស៊ី​រី និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ពូ​ល D វៀតណាម និង​ជប៉ុន ពូ​ល E ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ពូ​ល F អ៊ីរ៉ង់ កូរ៉េខាងជើង និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​អ្វីដែល​គួរ​ចាប់អារម្មណ៍ Son Heung-min ខ្សែបម្រើ​ឆ្មើ​ម​របស់​ក្រុម Tottenham Hotspur បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ជួយ​កូរ៉េខាងត្បូង​ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ក្នុងការ​ប្រកួត​ចុងក្រោយ​ដើម្បី​នាំ​ក្រុម​ឈានទៅ​វគ្គ​បន្ត​ដែល​ត្រូវ​ជួប​អ៊ីរ៉ង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

Son ត្រូវធ្វើ​យ៉ាងណា​យកឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨​នេះ​ឲ្យ​បាន​ដើម្បី​គេចផុត​ពី​ពី​កាតព្វកិច្ច​យោធា​រយៈពេល​២១​ខែ​នៅ​ប្រទេស​កំណើត តែបើ​មិន​ដូច្នោះ​ទេ រូបគេ​នឹងត្រូវ​អត្ត​មាន​សម្រាប់​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស​រហូតដល់​២​រដូវ​កាល ហើយនឹង​អាច​ប៉ះពាល់​ដល់​អាជីព​កីឡាបាល់ទាត់​របស់គេ​ថែមទៀត​។

​នៅក្រោម​ច្បាប់​របស់​កូរ៉េខាងត្បូង បុរស​ទាំងអស់​ត្រូវបំពេញ​កិច្ចការ​យោធា​រយៈពេល ២១​ខែ នៅមុន​អាយុ ២៨​ឆ្នាំ​។ ដូច្នេះ Son ដែល​បច្ចុប្បន្ន​មាន​វ័យ​២៦​ឆ្នាំ ក៏​នឹង​ឈានដល់​ពេលវេលា​ត្រូវបំពេញ​កាតព្វកិច្ច​យោធា​ជូន​ជាតិ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។​

​តែ​យ៉ាងណា រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បានផ្តល់​ការលើកលែង​វិញ​ដែរ សម្រាប់​អត្ត​ព​លិ​ក​រូប​ណា ដែល​ទទួលជោគជ័យ​ក្នុងការ​ប្រកួត​ធំៗ​ដូចជា កីឡា Asian Game និង Asian Cup សម្រាប់​ប្រទេសជាតិ​៕



Tag:
 Asian Games
  ឥណ្ឌូណេស៊ី​
  បាល់ទាត់​
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com