ជាតិ
បទសម្ភាសន៍
វីដេអូ
បាក់​ឌុប​៖​ដើម្បី​លើកទឹកចិត្ត​កូន​! ឪពុកម្ដាយ​សុខចិត្ត​អង្គុយ​រង់ចាំ​កូន​នៅមុខ​មណ្ឌល​ប្រឡង​
21, Aug 2018 , 6:38 pm        
រូបភាព
​ភ្នំពេញ​៖ ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) បានចាប់ផ្ដើម​ដំណើរការ​ប្រឡង​នៅ​ព្រឹក​ថ្ងៃទី ២០ សីហា​នេះ​។ នៅតាម​មណ្ឌល​ប្រឡង​នានា មាន​វត្តមាន​ឪពុកម្ដាយ អាណាព្យាបាល​សិស្ស​ជាច្រើន បាន​ទន្ទឹងរង់ចាំ​កូន ដោយមាន​ខ្លះ​ឈរ និង​ខ្លះ​អង្គុយ​។ ពួកគាត់​បាន​រង់ចាំ​កូន​នៅមុខ​មណ្ឌល​ប្រឡង តាំងពី​ការប្រឡង​ចាប់ផ្ដើម​រហូតដល់​ចប់​។ ឪពុកម្ដាយ​របស់​បេក្ខជន​ប្រឡង​មួយចំនួន បញ្ជាក់ថា ការ​មក​រង់ចាំ​កូន​នេះ ជាការ​លើកទឹកចិត្ត​ដល់​កូន ហើយ​ការ​ចំណាយពេល​មកនេះ វា​មិន​ខាត​ពេលវេលា​សម្រាប់​ឪពុកម្ដាយ​ទេ​។​



​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​ឪពុកម្ដាយ អាណាព្យាបាល​សិស្ស​ប្រឡង​បាក់​ឌុប​ដូចតទៅ​៖



​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០-២១ សីហា ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕


Tag:
 ឪពុកម្ដាយ​
  ប្រឡង​
  បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com