ជាតិ
សេដ្ឋកិច្ច
មិនមាន​គ្រឹះស្ថាន​ចូលរួម​ដេញថ្លៃ​យកប្រាក់​រៀល​ក្នុង​ខែ​នេះឡើយ​
22, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​ប្រតិបត្តិ​ការដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ប្រចាំ​ខែសីហា​នេះ ពុំមាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចូលរួម​ដេញថ្លៃ​ឡើយ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​។​--

​សូមបញ្ជាក់ថា ធនាគារជាតិ បានប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ​កញ្ចប់​ប្រាក់រៀល​បី​ប្រភេទ គឺ​ឥណទាន ៩១​ថ្ងៃ​ចំនួន ៧០​ពាន់​លាន​រៀល​, ឥណទាន ១៨២​ថ្ងៃ​ចំនួន ៦០​ពាន់​លាន​រៀល និង​ឥណទាន ៣៦៤​ថ្ងៃ​ចំនួន ៥០​ពាន់​លាន​រៀល សម្រាប់​ខែសីហា​នេះ​។  
 
​ការដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់រៀល​នេះ ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) របស់​ធនាគារជាតិ ក្នុង​គោលដៅ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បញ្ចេញ​ឥណទាន​ឲ្យ​បាន​ច្រើនឡើង និង​ចរាចរ​ប្រាក់រៀល​លើ​ទីផ្សារ​៕
 
 
 

Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com