អត្ថបទពាណិជ្ជកម្ម
ណាហ្គា​វើ​ល ដាក់លក់​នំ​ព្រះ​ខែ​នាំ​លាភ និង​ផ្តល់ជូន​ភាព​រីករាយ​ដ៏​សម្បូរបែប​
22, Aug 2018 , 11:42 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជួបជុំ​ក្រុមគ្រួសា និង​ប្រារព្ធ​បុណ្យ​សែន​ព្រះ​ខែ ជាមួយនឹង​នំ​ព្រះ​ខែ ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង Hall ofGolden Chimes ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​ពិភពលោក របស់​ណាហ្គា​វើ​ល ក្នុងឆ្នាំនេះ​។ ដុត​ថ្មីៗ រៀងរាល់ថ្ងៃ តាមបែប​ប្រពៃណី​ជាមួយ​គ្រឿងផ្សំ​គុណភាព​ខ្ពស់ នាំចូល​ពី​បរទេស នំ​សែន​ព្រះ​ខែ​របស់​ណាហ្គា​វើ​ល ផ្តល់ជូន​នូវ​រសជាតិ​ឆ្ងាញ់​ប្លែកៗ​ជាច្រើន​ជម្រើស ដូចជា រសជាតិ​គ្រាប់​ឈូក រសជាតិ​ស្លឹក​តើយ និង​នំ​រសជាតិ​ថ្មី​ដូចជា​រសជាតិ​ពោត និង​រសជាតិ​ក្រូចឃ្វិច​ជាមួយ​សណ្តែកក្រហម​ជាដើម​។​

​អតិថិជន អាច​ជ្រើសរើស​នំ​សែន​ព្រះ​ខែ​ធម្មតា ដែល​គ្មាន​ស៊ុត ឬ​មាន​ស៊ុត​ពីរ​ក៏បាន​។ រីករាយ​ពិសា​តាមចិត្ត​! វេច​ខ្ចប់​ក្នុង​ប្រអប់​ពណ៌​មាស​ដ៏​ស្រស់ស្អាត និង​ស័ក្តិ​សមជា​កាដូ ក្នុងឱកាស​បុណ្យ​សែន​ព្រះ​ខែ​នេះ​។  នំ​ព្រះ​ខែ​ណាហ្គា​វើ​លដ៍​ទាំងអស់នេះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ ចាប់ពី ១០$ ក្នុង​មួយ​ដុំ ឬ​ចាប់ពី ៣៤$ ក្នុង​មួយ​ប្រអប់ ដែលមាន ៤​ដុំ​។ ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី ២ ខែកញ្ញា អ្នកនឹង​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស ២០% នៅពេល​អ្នក​ក​ម្ម៉​ង់​ទុក​មុន ឬ​បញ្ចុះតម្លៃ ៣០% សម្រាប់​កា​រក​ម្ម៉​ង់​នំ​៥០​ប្រអប់ ឬ​លើសពីនេះ​។​



​អ្នក​អាចមក​ជាវ​នំ​សែន​ព្រះ​ខែ​នាំ​លាភ​ដោយផ្ទាល់ នៅ​សាល​ទទួលភ្ញៀវ​នៅ​ណាហ្គា​ទី​១,​ភោជនីយដ្ឋាន Golden Bow,​ភោជនីយដ្ឋាន​ក្រោម​ដី​Food Pavilion,​ភោជនីយដ្ឋាន​ចិន​ប្រណីត Hall of Golden Chimes នៅ​ណាហ្គា​ទី​២ និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណាហ្គា​ទី​១ ឬ​អា​ចក​ម្ម៉​ង់​មុន​តាមរយៈ​អ៊ី​ម៉ែ​ល [email protected]​។​



​មិនតែប៉ុណ្ណោះ លោកអ្នក​អាចមក​ទទួលយក​នូវ​បទពិសោធន៍​ដ៏​រីករាយ នៅ​ណាហ្គា​វើ​ល ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា ដែល​រួមមាន ការសម្តែង​សិល្បៈ​បែប​ចិន ការសម្តែង​ពិសេស​អបអរ​បុណ្យ​សែន​ព្រះ​ខែ ការតុបតែង​ដ៏​ស្រស់ស្អាត និង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន​ទៀត​។ រីករាយ និង​ប្រារព្ធ​បុណ្យ​សែន​ព្រះ​ខែ​នៅ​ណាហ្គា​វើ​ល មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com