ជាតិ
សេដ្ឋកិច្ច
ចម្ការ​ស្លឹកគ្រៃ​ជាង​២​ហិកតា​របស់លោក មុំ ឌឿ​ន ត្រូវ​ទុកចោល​ដោយសារ​តម្លៃ​ចុះថោក
25, Aug 2018 , 1:59 pm        
រូបភាព
​សៀមរាប​៖ លោក មុំ ឌឿ​ន ជា​កសិករ​រស់នៅ​ភូមិ​តា​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក​មាន​ដី​ប្រមាណ​៤​ហិកតា ដោយ​ចែកជា​២​ផ្នែក​។ មួយផ្នែក​ដែលមាន​ផ្ទៃដី​ជាង​២​ហិកតា លោក​បាន​ដាំ​ស្លឹកគ្រៃ​កាលពី​ជាង​មួយ​ឆ្នាំមុន តែ​រហូតមក​ដល់ពេលនេះ ស្លឹកគ្រៃ​ទាំងនោះ​ត្រូវបាន​ទុកចោល ព្រោះថា​ទីផ្សារ​ធ្លាក់​ថ្លៃ​ខ្លាំង​។



​ស្លឹកគ្រៃ​ជាង​២​ហិកតា របស់លោក មុំ ឌឿ​ន មាន​អាយុ​ជាង​មួយឆ្នាំ​ហើយ ដោយសារ​តម្លៃ​ធ្លាក់​ថ្លៃ​ខ្លាំង លោក​បាន​ទុកចោល ដោយ​រំពឹងថា តម្លៃនឹង​អាច​ឡើងវិញ​។ លោក​បញ្ជាក់ថា តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​របស់​ស្លឹកគ្រៃ គឺ​មួយ​ផ្លូន(៤៤​ស្លឹកគ្រៃ​) ចាប់ពី​២០០ ទៅ​៣០០​តែប៉ុណ្ណោះ​។



​យ៉ាងណា លោក ឌឿ​ន បាន​ចូល​ជា​សមាជិក​ក្រុម​ផលិត​ប្រេង​ស្លឹកគ្រៃ ដែល​ផ្ដួចផ្តើមឡើង​ដោយ​អង្គការ​អា​គ្រី​ស៊ុត ដែល​លោក​អាច​កាត់​ស្លឹកគ្រៃ​ទាំងនេះ​លក់​ទៅ​ក្រុម​បាន ក្នុងតម្លៃ​លើ​ទីផ្សារ​បន្ដិច ដោយ​ក្នុង​មួយ​គីឡូក្រាម​លោក​លក់បាន​តម្លៃ​ពី ៨០០ ទៅ​១០០០​រៀល​។ លោក​រំពឹងថា ទីផ្សារ​ប្រេង​ស្លឹកគ្រៃ​នឹង​ល្អ​ទៅ​ថ្ងៃមុខ ហើយ​គ្រោង​នឹង​ពង្រីក​ការដាំ​ស្លឹកគ្រៃ​នេះ​បន្ថែមទៀត​ដែរ​៕


Tag:
 ស្លឹកគ្រៃ​
 ​កសិកម្ម​
 ​កសិផល​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com