ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ទីរ​ប្រៃសណីយ៍​ខេត្តសៀមរាប ត្រូវការ​ពេល​មួយឆ្នាំ​កាត់​ខ្សែកាប​លើ​អាកាស​ទម្លាក់​ចូល​ក្រោម​ដី​
26, Aug 2018 , 7:19 pm        
រូបភាព
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត បានចាប់ផ្តើម​អនុវត្តន៍​គម្រោង​កាត់​ខ្សែកាប​លើ​អាកាស នៅតាម​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប​។ ការអនុវត្ត​គម្រោង​នេះ ដើម្បី​លើក​សោភ័ណភាព​ក្រុង ដែល​កន្លងមក​រង​ការ​រិះគន់ថា ខ្សែភ្លើង ឬ​ខ្សែកាប​ទាំងនោះ​រញ៉េរញ៉ៃ ហើយ​ខ្លះទៀត​បាន​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ប្រជាពលរដ្ឋ​។



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកកាសែត​សារព័ត៌មាន​ថ្មីៗ និង​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ដ​សៀមរាប​ដូចតទៅ​៖





​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ដ​សៀមរាប បានឱ្យដឹងថា គម្រោង​ចុះ​កាត់​ខ្សែកាប​លើ​អាកាស​នេះ គ្រោង​អនុវត្តន៍​ចំនួន​១១​ផ្លូវ​សំខាន់ រួមមាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ផ្លូវ​លោកតា​ណឺ​យ និង​តំបន់​ផាប់​ស្ទ្រី​ត​ជាដើម​។ ខ្សែកាប​ទាំងនោះ នឹងត្រូវ​រៀបចំ​បង្កប់​ក្នុង​ដី ដើម្បី​លើក​សោភ័ណភាព​ក្រុង​សៀមរាប និង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​។ គម្រោង​នេះ​នឹង​ចំណាយពេល​ពេញ​មួយឆ្នាំ ទើប​អាច​ធានាថា​ខ្សែកាប​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត ទូរ​សព្ទ ទូរទស្សន៍​ខ្សែកាប​ជាដើម​នោះ ត្រូវបាន​បង្កប់​ក្នុង​ដី​៕





Tag:
 សុខ សីហា​
 ​ខ្សែកាប​
 ​ទូរគមនាគមន៍​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com