ជាតិ
បាក់ឌុប
ACU វាយតម្លៃថា​ដំណើរការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ អាច​ទទួលយកបាន​
27, Aug 2018 , 11:59 am        
រូបភាព
​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​វាយតម្លៃ​ជា​វិជ្ជា​មាន​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ (​បាក់​ឌុប​) ដំណើរ​ទៅដោយ​ភាពរលូន មាន​សណ្តាប់ធ្នាប់ មាន​សុវត្ថិភាព  និង​ធានាបាន​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព ដែល​ទទួលយកបាន​។


 
ACU ជឿជាក់ថា ជោគជ័យ​នេះ​នាំមក​នូវ​ការលើកស្ទួយ​តម្លៃ​នៃ​ការសិក្សា ការលើកកម្ពស់ គុណ​តម្លៃ និង​កិត្តិយស​គ្រូបង្រៀន ធ្វើ​ឲ្យ​សង្គម​ទាំងមូល​មាន​ជំនឿ​ជឿជាក់ លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ACU កាលពី​ថ្មីៗ​នេះ​។ 
 
​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃទី​២០-២១​សីហា​នេះ ACU បានដាក់​អ្នកសង្កេតការណ៍​ជាង​៥០០០​នាក់ នៅតាម​មណ្ឌល​ប្រឡង​ចំនួន​១៩៦​ទូទាំងប្រទេស​៕ 


 

Tag:
 ប្រឡង​
  បាក់​ឌុប​
  ACU
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com