ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួងអប់រំ ព្រមានវិធានការច្បាប់ចំពោះអ្នកដែលបង្ហោះវិញ្ញាសា និងអត្រាកំណែបាក់ឌុប រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់សកម្មភាពបង្ហោះវិញ្ញាសា និងចែករំលែកអត្រាកំណែមុខវិជ្ជានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាបន្ទាន់ ដើម្បីកុំឲ្យជះឥទិ្ធពលធ្ងន់ធ្ងរ ដល់ដំណើរការកំណែវិញ្ញាសាប្រលងបាក់ឌុប។
ប្រសិនបើមានសកម្មភាពចែករំលែករាល់វិញ្ញាសា និងអត្រាកំណែនៅតែបន្តក្នុងរយៈពេលដំណើរកំណែការស្រង់ និងបូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលប្រឡងផ្លូវការមិនទាន់បានបញ្ចប់នោះ ក្រសួងអប់រំនឹងចាត់វិធានការដោះស្រាយទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។ នេះជាការឆ្លើយតបរបស់ក្រសួងអប់រំ ទៅម្ចាស់គណនីដែលកំពុងតែព្យាយាមបញ្ចេញ វិញ្ញាសាកំណែ ដែលប្រព្រឹត្តខុសពីក្រមសីលធម៌របស់ក្រសួងអប់រំ។
សូមបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត៕
Tag:
ក្រសួងអប់រំ យុវជន និងកីឡា
វិញ្ញាសា
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com