រថយន្ត
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អ្នកវិភាគ​ម្នាក់​ជឿថា «Apple Car» អាច​លេច​រូបរាង​រវាង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៥
27, Aug 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
«​រថយន្ត Apple» (Apple Car) នឹង​ក្លាយជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន Apple កើន​ទុន​រហូតដល់​២​ទ្រី​លាន​ដុល្លារ​អាមេរិក នាពេល​អនាគត​។ នេះ​បើ​យោងតាម​កំណត់ហេតុ​របស់​អ្នកវិភាគ​ផលិតផល Apple ដ៏​ល្បីឈ្មោះ គឺ​លោក Ming-Chi Kuo​។

 
relate 
 
Apple កាលពីពេល​ថ្មី​កន្លងមកនេះ បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​របស់​អាមេរិក ដែលមាន​តម្លៃ​រហូតដល់​ទៅ​១​ទ្រី​លាន (១,០០០,០០០,០០០,០០០ ឬ​១​សែន​កោដិ​) ដុល្លារ​អាមេរិក​។ អ្នកវិភាគ​ជឿថា តម្លៃ​ក្រុមហ៊ុន​នឹង​កើនឡើង​ទ្វេរ នៅពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ បង្កើន​សេវា​ពាណិជ្ជកម្ម​របស់ខ្លួន ពោលគឺ Apple Car​។​
 
​លោក Ming-Chi Kuo បច្ចុប្បន្ន​បម្រើការ​ឲ្យ​ក្រុមហ៊ុន TF International Securities ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង ព្យាករ​ថា ក្រុមហ៊ុន Apple ច្បាស់​ជា​មិន​រាថយ​នោះឡើយ​ចំពោះ​គម្រោង​ផ្នែក​យានយន្ត​នេះ ហើយ​ម​ហិ​ច្ច​តា​របស់​ពួកគេ គឺ​ការវាយលុក​ទីផ្សារ​ដូចជា iPhone កាលពី​ឆ្នាំ​២០០៧ ។​
 
​លោក Kuo លើកឡើងថា Apple Car នឹង​ក្លាយជា​ផលិតផល​អាទិភាព​របស់ Apple នៅ​រវាង​ឆ្នាំ​២០២៣ ឬ​ឈានដល់​ឆ្នាំ​២០២៥ បន្ទាប់ពី​ពួកគេ​គ្រោង​បញ្ចេញ​ផលិតផល AR Glasses ដ៏​ទំនើប​នៅ​ឆ្នាំ​២០២០ ។​។ អ្នកវិភាគ​រូបនេះ បាន​លើក​ហេតុផល​វិជ្ជមាន​ជាច្រើន​ដែល​នាំ​ឲ្យ Apple អាច​ក្តោប​ក្តាប់​ទីផ្សារ​យានយន្ត​នាពេល​អនាគត ជាពិសេស​ការបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​។​
 
​បើទោះបី​ជាមាន​ការលើក​ឡើង​ពី​សំណាក់​អ្នកវិភាគ​ជំនាញ​បែបណាក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន Apple ដែលមាន​មូលដ្ឋាន​នៅ Cupertino បន្ត​ស្ងៀមស្ងាត់​អំពី​គម្រោង Apple Car​។ អ្នកខ្លះ​លើកឡើងថា Apple ចង់បង្ហាញ​នូវ​អ្វីដែល​ភ្ញាក់ផ្អើល​សម្រាប់​អតិថិជន​របស់ខ្លួន​។​
 
​នា​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន Apple ទទួលបាន​ការអនុញ្ញាត​ជា​បន្ត​បន្ទាប់ពី​នាយកដ្ឋាន​យានយន្ត​រដ្ឋ​កាលីហ្វ័រ​នីញ៉ា (DMV) សហរដ្ឋអាមេរិក លើ​ការដាក់​សាកល្បង​រថយន្ត​ដែល​គ្មាន​មនុស្ស​បើក (Self-driving cars) ។​
 
​លោក Tim Cook អគ្គនាយក Apple កាលពី​ខែមិថុនា ឆ្នាំ​២០១៧  បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​កំពុងអភិវឌ្ឍន៍​លើ​សូ​ហ្វែ​រ​ទាក់ទង​នឹង​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើប្រាស់​ផ្លូវ​នៅ​កាលីហ្វ័រ​នីញ៉ា​សម្រាប់​ការសាកល្បង​បច្ចេកវិទ្យា​របស់ខ្លួន​៕
 

Tag:
 67527
  65071
© រក្សាសិទ្ធិដោយ thmeythmey.com