ជាតិ
រថយន្ត
ចិន ថ្វាយ​រថយន្ត​និង​គ្រឿងចក្រ​ច្រើន​ប្រភេទ​ដល់​អង្គ​ព្រះមហាក្សត្រ​
27, Aug 2018 , 8:59 pm        
រូបភាព
រូបពី akp
រូបពី akp
ដោយ:
​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា បាន​ចូល​ក្រាបថ្វាយបង្គំ ព្រមទាំង​ថ្វាយ​រថយន្ត និង​គ្រឿងចក្រ​ច្រើន​ប្រភេទ​ដល់​អង្គ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨​។​



​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ចុះផ្សាយ​ថា រថយន្ត​និង​គ្រឿងចក្រ​ទាំងនោះ រួមមាន គ្រឿងចក្រ​ជីកដី​, គ្រឿងចក្រ​បញ្ជា​កាយ​ដី​, គ្រឿង​ម៉ាស៊ីន​ខួងអណ្ដូង​, រថយន្ត​ពន្លត់​អគ្គិភ័យ​, គ្រឿងយន្ត​ត្រាក់ទ័រ និង​បរិក្ខារ​ប្រើប្រាស់​ជាច្រើន​ទៀត​។ 
 
​ការថ្វាយ​នូវ​រថយន្ត​និង​គ្រឿងចក្រ​ទាំងនោះ គឺ​សំដៅ​ចូលរួមចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ និង​សម្រាប់​ជួយ​សម្រាល​ទុក្ខលំបាក​ដ​ល់​ប្រជាពលរដ្ឋ​កម្ពុជា​៕ 
 
 

Tag:
 ស្ថានទូត​ចិន​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com