ជាតិ
រថយន្ត
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ថៃ នឹង​ផ្តល់​ក្បាលរថភ្លើង​១ និង​ទូរថភ្លើង​ចំនួន​៤ ឲ្យ​កម្ពុជា មុន​ខ្សែ​រថភ្លើង​ភ្ជាប់​ប្រទេស​ទាំង​២​ដំណើរការ​
28, Aug 2018 , 9:46 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​ភាគី​ថៃ នឹង​ផ្តល់​ក្បាលរថភ្លើង​ចំនួន​១​គ្រឿង និង​ទូរថភ្លើង​ចំនួន​៤​ទូ មក​ឲ្យ​កម្ពុជា នៅ​អំឡុង​ពេលដែល​ភាគី​ទាំង​២ ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងដែន​តាម​រថភ្លើង​ដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​សា​ព័ត៌មាន​កម្ពុជា​(AKP)​ដែល​បាន​ស្រង់​សម្តី លោក លី បូ​រិ​ន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។



​លោក លី បូ​រិ​ន ត្រូវបាន​AKP ស្រង់​សម្តី​បន្តទៀតថា ការ​ផ្តល់ជំនួយ ក្បាល និង​ទូរថភ្លើង​របស់​ភាគី​ថៃ​នេះ គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ស្អិតល្មួត ក៏ដូចជា​ក​សម្រួល​ដល់​ការបើក​ដំណើរការ​សេវា​ដឹកជញ្ជូន​ទំនិញ និង​មនុស្ស​ឆ្លងដែន រវាង​ប្រទេស​ទាំងពីរ ដែល​គ្រោង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩ ឱ្យ​កាន់តែ​ប្រសើរ​។​
 
«​នៅពេលដែល​ភាគី​ទាំងពីរ​កម្ពុជា​-​ថៃ បាន​ចុះហត្ថលេខា​ហើយ​នោះ កម្ពុជា​ក៏​គ្រោង​ចុះហត្ថលេខា ជាមួយ​បណ្តា​ប្រទេស​មួយចំនួនទៀត ដើម្បី​អាច​បើក​ដំណើរការ​ឆ្លងកាត់​រួមគ្នា ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ ក្នុង​គម្រោង​ដឹកជញ្ជូន​ផ្លូវដែក​ប្រទេស​សិង្ហ​បុរី គុន​មិញ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ដដែល ដោយ​លោក​បន្ត​បញ្ជាក់​ពី​ប្រយោជន៍ នៃ​គម្រោង​ភ្ជាប់​សេវា​ដឹកជញ្ជូន​ទំនិញ និង​មនុស្ស​តាមផ្លូវ ដែក​រវាង​កម្ពុជា​-​ថៃ​នេះ​ថា ពិតជា​សំខាន់​ព្រោះ​អាច​កាត់បន្ថយ​ការខូចខាត​ផ្លូវជាតិ និង​ហានិភ័យ​ផ្សេងៗ និង​នាំ​ឲ្យ​តម្លៃ​សេវា​ដឹកជញ្ជូន​ទំនិញ​ថោក និង​ចំណេញ​ថវិកា​បាន​ច្រើន​៕
 
 
 
 

Tag:
 រថភ្លើេង
 ផ្លូវដែក
 កម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com