ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តាធ្វើឲ្យអ្នកឡើងគីឡូឥតស្រាកស្រាន្ដ
× មិនខ្វល់ថាអ្នកឡើងទម្ងន់ឬអត់ទេ ប៉ុន្តែទម្ងន់របស់មនុស្សយើងគឺអាស្រ័យទៅលើរឿងច្រើនជាងអ្វីដែលអ្នកញ៉ាំ និងភាពញឹកញាប់នៃការញ៉ាំរបស់មនុស្សយើងទៅទៀត។
មានកត្តាផ្សេងៗច្រើនទៀតដែលអាចជះឥទ្ធិពលដល់មនុស្សយើង ហើយធ្វើឲ្យឡើងទម្ងន់ដែរនោះមានដូចជា៖
១ មានសមាជិកគ្រួសារដែលកើតជំងឺធាត់ជ្រុល
២ អ្នកជាមនុស្សចូលទៅទៅណាមកណាជិះយានយន្តច្រើនជាងដើរ
៣ អ្នកជាមនុស្សចូលចិត្តញ៉ាំអាហារពេលយប់ក្រៅផ្ទះចៀសជាងធ្វើម្ហូបញ៉ាំខ្លួនឯងក្នុងផ្ទះ
៤ គេងមិនបានគ្រប់គ្រាន់
៥ កំពុងតែលេបថ្នាំដែលអាចបង្កើនការឃ្លាន ឬប៉ះពាល់ដល់របៀបដែលអ្នករំលាយជាតិខ្លាញ់ក្នុងខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com