ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឲ្យ ចិន​សង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​តម្លៃ​ជិត​៣០​លាន​ដុ​លា្ល​រ នៅ​ខេត្តក្រចេះ
31, Aug 2018 , 8:19 pm        
រូបភាព
 ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចិន Green Leaders Starch Food First Factory Co.,Ltd សាងសង់​រោងចក្រ​កែច្នៃ​កសិផល​ដំឡូង​មី​ខ្នាត​ធំ តម្លៃ​២៩.៥៣​លាន​ដុល្លារ នៅ​ខេត្តក្រចេះ​។ ការអនុម័ត​នេះ បានធ្វើ​ឡើង​ដោយ​ការចេញ «​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​»​នា​ថ្ងៃទី​៣០ ខែសីហា​។

 
CDC បាន​បញ្ជាក់ថា​ក្រុមហ៊ុន​នេះ មាន​ទីតាំង​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដែល​អាច​ផ្តល់ឱកាស​ការងារ​បាន​ជិត​៤០​កន្លែង​។​
 
​យោងតាម លោក Michael Tse នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន​ខាងលើ ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​មួយ​នេះ មាន​សមត្ថភាព​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ​បាន​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ហើយ​រោងចក្រ​នេះ​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​៕
 

Tag:
 ដំឡូង​មី​
  ចិន​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com