ជាតិ
សង្គមជាតិ
ក្រសួងការងារ ផ្ដល់អាហារូបករណ៍ជាង១ម៉ឺនកន្លែង ដល់សិស្ស-និស្សិត
× ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់អាហារូបករណ៍គ្រប់កម្រិតសរុបចំនួន១៣,៧៨៧កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ លើមុខជំនាញដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបានចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ អាហាររូបករណ៍នេះ រួមមាន កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។
លក្ខខណ្ឌជ្រើសរើសឲ្យចូលរៀន មានចំពោះបេក្ខជនដែលបានរៀនចប់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) រហូតដល់បេក្ខជនរៀនចប់បរិញ្ញាបត្រ។
ព័ត៌មានបន្ថែមទាក់ទងទៅកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ តាមលេខទូរស័ព្ទ ០១០/០១២ ៣០៦ ៨៥៥, ០៦១ ៧៧៧ ៦៣៧, ០១០/០១៧ ៧៤៧ ៧៧៣៕
Tag:
អប់រំ
អាហារូបករណ៍
បរិញ្ញាបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com