បទយកការណ៍ / បទសម្ភាសន៍
លោក ហែម ហេ​ម៉ា ប្រាប់​ពី​ហេតុផល​ដែល​ហាង​កាហ្វេ​យក្សា​បរាជ័យ​
02, Sep 2018 , 7:59 pm        
រូបភាព
​សៀមរាប​៖ លោក ហែម ហេ​ម៉ា ជា​ស្ថាបនិក​បោក​អ៊ុត​ទំនើប និង​យក្សា​បោក​អ៊ុក​។ លោក​បាន​បង្កើត​ហាង​កាហ្វេ​មួយ ដោយ​ដាក់ឈ្មោះថា យក្សា​កាហ្វេ​។ កាលពី​ឆ្នាំទៅ ហាង​កាហ្វេ​នេះ បានប្រកាស​ខ្លួន​បិទទ្វារ​ក្នុង​រយៈពេល​ដ៏​ខ្លី​។  សម្រាប់​លោក ហេ​ម៉ា  បរាជ័យ​ហាង​កាហ្វេ​នេះ ជាការ​បរាជ័យ​ដ៏​តូច​ប៉ុណ្ណោះ ដែល​ធ្លាប់​រកស៊ី​កន្លងមក ក្នុងនោះដែរ លោក​បាន​រកឃើញ​ចំណុច​មួយចំនួន ដែល​ធ្វើឱ្យ​ហាង​កាហ្វេ​របស់លោក​បរាជ័យ​។​

 
​មាន​ហេតុផល​មួយចំនួន ដែល​ហាង​កាហ្វេ យក្សា បិទទ្វារ​។ ម្ចាស់​ហាង​លោក ហែម ហេ​ម៉ា បានឱ្យដឹងថា មូលហេតុ​ទី​១ គឺ​ខ្វះ​ទំនុកចិត្ត ទី​២ អត់​ជំនាញ​ពិតប្រាកដ និង​ទី​៣ រកស៊ី​តាម​គ្នា​។ សម្រាប់​លោក ហេ​ម៉ា ការបរាជ័យ​របស់​ហា​ង​កាហ្វេ យក្សា គ្រាន់តែ​ជា​ចំណែក​ដ៏​តូច​នៃ​ការបរាជ័យ ដែល​លោក​ធ្លាប់​រកស៊ី​ពីមុនមក​។ លោក​បន្ថែមថា រាប់​តាំងពី​ឆ្នាំ​១៩៩៨​មក លោក​បរាជ័យ​ប្រមាណ​១៤​ដង​ហើយ ក្នុងនោះ​មានដូចជា​ជីវ​កម្ម​ហាង​ទូរ​សព្ទ កាហ្វេ ភោជនីយដ្ឋាន ប៊ឺ​ហ្គើ និង​រោង​ពុម្ព​ជាដើម ចំណែក​ជោគជ័យ​មានតែ​ហាង​បោក​អ៊ុត​ទំនើប និង​យក្សា​។​
 
​យ៉ាងណាក៏ដោយ​សម្រាប់​លោក ហេ​ម៉ា ការបរាជ័យ​នេះ​បានធ្វើឱ្យ​លោក​ទទួល​ជ័យជំនះ​ផងដែរ​។ ជ័យជំនះ​គឺ​លោក​បាន​ដកខ្លួន​ទាន់ពេល​។ លោក​ថា ប្រសិនបើ​ដឹងថា​អាជីវកម្ម​ណាមួយ​ជួប​បរាជ័យ​ហើយ​នោះ ត្រូវ​ដកខ្លួន​ឱ្យ​លឿន មិន​ដូច្នោះ​ទេ នឹង​ខាតបង់​កាន់តែច្រើន​។​
 
​ព័ត៌មាន​លម្អិត​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ហែម ហេ​ម៉ា ដូចតទៅ​៖
 
 



 

Tag:
 ហែម ហេ​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com