ជាតិ
សេដ្ឋកិច្ច
រយៈពេល​៨​ខែ រដ្ឋ​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ជិត​៨០​លាន​ដុល្លារ​
02, Sep 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ រដ្ឋ​បាន​ប្រមូល​ថវិកា​ចំនួន ជិត​៨០​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំនួន​នេះ​គឺមាន​ការកើនឡើង​ជាង​១០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។​

 
​តាមរយ​បាយ​ការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ជំនួស​ក្រុមហ៊ុន សុខា អូ​តែ​ល កាលពី​ឆ្នាំ​២០១៦ ត្រឹម​រយៈពេល​៨​ខែ​ដើម​ឆ្នាំនេះ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​មាន​ចំនួន ៧៨,៧៧៨,២០៨ ដុល្លារ​អាមេរិក កើនឡើង​ចំនួន ១៣.៧៩ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ ចំណែក​ចំនួន​ទេសចរ​ដែល​ចូល​ទិញ​សំបុត្រ មាន​ចំនួន ១,៧៤៤,៧០៤ នាក់ កើនឡើង​ជាង​៨ ភាគរយ​។​
 
​ជាមួយគ្នានេះ ចំណូល​សរុប​ដែល​បង់​ចូលទៅក្នុង​មូល​និ​ធី​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ដក​រាល់​សំបុត្រ​ពី​ភ្ញៀវ​ចំនួន​២​ដុល្លារ ក្នុង​រយៈពេល​៨​ខែ​នេះ មាន​ចំនួន ៣,៤៨៩,៤០៨ ដុល្លារ​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com