ជាតិ
សង្គមជាតិ
លោក គួ​យ សូ​គាង​៖ ការសិក្សា​អក្សរសិល្ប៍ ជួយ​អប់រំ​ផ្នែក​ស្មារតី និង​សីលធម៌​របស់​មនុស្ស​
02, Sep 2018 , 10:30 pm        
រូបភាព
ដោយ:
ការសិក្សា​អក្សរសិល្ប៍ មាន​តួនាទី​សំខាន់ សម្រាប់​ឲ្យ​មនុស្ស​ផ្លាស់ប្តូរ​នូវ​ផ្នែក​សា្មរ​តី សីលធម៌ និង​ឧ​ត្ត​ម​គតិ​ជាតិ ប្រកបដោយ​និរន្តរភាព​។ នេះ​ជាការ​លើកឡើង​របស់លោក គួ​យ សូ​គាង សា​ស្រា្ត​ចា​រ្យ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​


​ជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសិល្ប៍ លោក គួ​យ សូ​គាង  បាន​ពន្យល់ថា អក្សរសិល្ប៍ ជា​ទស្សន​វិទ្យា​ប្រជាប្រិយ ដែល​អ្នកនិពន្ធ​លើកយក​បញ្ហា​មនុស្ស និង​សង្គម ដើម្បី​ជួយ​អភិវឌ្ឃន៍​មនុស្ស ផ្នែក​ស្មារតី សីលធម៌ និង​ឧត​ម្តគ​តិ​ជាតិ​។ មុខងារ​អក្សរសិល្ប៍ ជួយផ្តល់​ពុទ្ធិ ការអប់រំ​មនុស្ស​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​រស់នៅក្នុង​សង្គម និង​ផ្តល់​ការកម្សាន្ត ជំនឿ និង​សាសនា​។ 
 
​សាស្ត្រាចារ្យ​រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​គោលបំណង​ធំ​បំផុត​របស់​យើង គឺ​ចង់​បំផុស​ឲ្យ​អ្នកសិក្សា​អក្សរសិល្ប៍​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​យល់​ពី​គោលនយោបាយ​អប់រំ និង​សិក្សា​អក្សរសិល្ប៍ នៅ​សតវត្ស​ទី​២១ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​សង្គម​ផង និង​ដើម្បី​អត្ថប្រយោជន៍​របស់​មនុស្ស​ម្នាក់ៗ​ផង​»​។ 
 
​លោក សូ​គាង បាន​បន្ថែមទៀតថា ការសិក្សា​អក្សរសិល្ប៍ ជួយ​ឲ្យ​មនុស្ស​មានការ​ផ្លាស់ប្តូរ ហើយ​ចេះ​រួមរស់​ជាមួយគ្នា​ក្នុងសង្គម  និង​កសាង​សុខដុមរមនា​ទៅវិញទៅមក ដើម្បី​ឲ្យ​សង្គម​មាន​សុខសន្តិភាព​។ «​អក្សរសិល្ប៍ ជា​ផ្នែក​មួយ​នៃ វប្បធម៌​ជាតិ​, ភាសាជាតិ​, អត្តសញ្ញាណ​ជាតិ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​រាជរដ្ឋាភិបាល ចាត់ទុក​អក្សរសិល្ប៍ ជា​មុខវិជ្ជា​ធំ​នៅក្នុង​ប្រព័ន្ធ​អប់រំ និង​ជា​មុខវិជ្ជា​អត្ថិភាព ដែល​សិស្ស​ទាំងអស់​ត្រូវតែ​សិក្សា​មុខវិជ្ជា​នេះ​កុំបី​ខាន​។ ម្យ៉ាងវិញទៀត អក្សរសិល្ប៍​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ឲ្យ​សិស្ស បាន​សិក្សា និង​យល់ដឹង​គ្រប់​ទិដ្ឋភាព​នៅក្នុង​សង្គម ទាំង​តថភាព​ក្នុង​អតីតកាល និង​បច្ចុប្បន្ន​។ ព្រោះ​វា​ជា​ព្រលឹង​ជាតិ​របស់​ខ្លួនឯង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​ផ្នែក​អក្សរសិល្ប៍​រូបនេះ​។​
 
​តួនាទី​អក្សរ​សិល្ប៍សិក្សា​ពី  « វិជ្ជា​សម្បទា​» គឺ​សិក្សា​ពី​ធម្មជាតិ​, វប្បធម៌​,​ការគ្រប់គ្រង​។ រីឯ «​បំ​ណិ​ន​សម្បទា​» ជាការ​គិត ត្រិះរិះ ពិចារណា ថ្លឹងថ្លែង​,​។ ចំណែក​«​ចរិយា​សម្បទា​» គឺជា​ការផ្លាស់ប្តូរ​ទម្លាប់​។ ឯ «​តម្លៃ​សម្បទា​» ជា​សាមគ្គីភាព រួមរស់​ដោយ​សុខដុម​នី​កម្ម​៕
 

Tag:
 គួ​យ សូ​គាង​
 ​ អក្សរសិល្ប៍​
  ការអប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com