ជាតិ
ពន្ធដារ ក្រើនរម្លឹកដល់ម្ចាស់អចលនទ្រព្យ ឲ្យបង់ពន្ធមុនថ្ងៃទី៣០កញ្ញា ដើម្បីបញ្ចៀសទោសទណ្ឌ
× អគ្គនាយកពន្ធដារ បានក្រើនរម្លឹក ដល់ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមានអចលនទ្រព្យ នៅភ្នំពេញ និងនៅតាមក្រុងនីមួយៗនៃខេត្តទាំងអស់ ត្រូវបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០១៨ ឲ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា។ ការខកខានដាក់លិខិតប្រកាសបង់ពន្ធ តាមថ្ងៃកំណត់នេះ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ ជាធរមាន។
អគ្គនាយកពន្ធដារ ដែលតម្រូវឲ្យម្ចាស់អចលនទ្រព្យ ពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់មកបង់ពន្ធឲ្យទាន់ពេលវេលា ដើម្បីជំរុញការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៨ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយជៀសវាងការកកស្ទះ និងការប្រជៀតគ្នាមកប្រកាសបង់ពន្ធ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកពន្ធដារ ៕
Tag:
ពន្ធដារ
អចលនព្រទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com