ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​និយោជិត​សម្រាក​៣​ថ្ងៃ នៅ​បុណ្យ​ភ្ជុំបិណ្ឌ​
ជាតិ
សង្គមជាតិ
ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​និយោជិត​សម្រាក​៣​ថ្ងៃ នៅ​បុណ្យ​ភ្ជុំបិណ្ឌ​
03, Sep 2018 , 8:19 am        
រូបភាព
រូបភាពពី​ក្រសូង​ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ
រូបភាពពី​ក្រសូង​ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ
 ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ឲ្យ​កម្មករ និយោជិត ទាំងអស់ អាច​ឈប់សម្រាក​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​ទៅ​ស្រុកកំណើត សម្រាប់​ជួបជុំ​ក្រុមគ្រួសារ​ឲ្យ​សប្បាយរីករាយ​។


​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ បាន​បញ្ជាក់ថា ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​របស់​ខ្លួន ឈប់សម្រាក​ដោយ​ផ្តល់ប្រាក់​ឈ្នួល​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ពោលគឺ​ត្រូវ​រៀបចំ បើកប្រាក់​ឈ្នួល​កម្មករនិយោជិត ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ 
 
​ប៉ុន្តែ​បើ​ម្ចាស់​រោងចក្រ ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេលវេលា​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករ​ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច​៥០​ភាគរយ ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មកដល់​។ នេះ​បើតាម​ក្រសួង​ការងារ​។​
 
​សូមបញ្ជាក់ថា ពិធី​កាន់បិណ្ឌ នឹង​ប្រព្រឹត្តឡើង​នៅ​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា រហូតដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨៕

Tag:
 និយោជិត​
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com