ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កោះហៅ​លោក គឹម សុខ ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៤ កញ្ញា​
03, Sep 2018 , 1:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តុលា​ការចេញ​ដីកាកោះ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុ​ង​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» នៅ​ថ្ងៃទី​១៤ កញ្ញា ខាងមុខ​។ ដីកា​កោះហៅ​នេះ ធ្វើឡើង​ក្រោយពី​អ្នកវិភាគ​រូបនេះ នៅ​បន្ត​ការរិះគន់​ឥ​សំចៃមាត់​ទៅលើ​រដ្ឋាភិបាល ក្រោយ​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៧ សីហា​កន្លងមក​។​


 
​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លាង សំណាក់ បាន​បញ្ជាក់ថា លោក គឹម សុខ  ជាប់​បទ​ចោទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុ​ង​ញ​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្នុងករណី​លោក គឹម សុខ មិន​ចូលខ្លួន​តាម​ការកំណត់​ខាងលើ​ទេ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​។ នេះ​បើតាម​លិខិត​តុលា​ការចុះ​ថ្ងៃទី​២៨ សីហា​។​
 
អត្ថបទទាក់ទង
 
 
​ដីកា​កោះហៅ​របស់​តុលាការ​នេះ ធ្វើឡើង​បន្ទាប់ពី​សម្ដេច ហ៊ុន សែន បានប្រកាស​កាលពីពេល​ថ្មីៗ​ពី​បំណង​ទារ​សំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល ពី​លោក គឹម សុខ ដែល​ជាប់ពន្ធនាគារ​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាមរយៈ​ការសម្រេច​របស់​តុលាការ​។ មូល​ហេតុដែល​ប្រមុខ​រដ្ឋាភិបាល រំឭក​ពី​ប្រាក់​សំណង​នេះ ដោយសារតែ​ទណ្ឌិត​ទើប​ចេញពី​ពន្ធនាគារ​រូបនេះ បាន​ប្រើប្រាស់​ពាក្យពេចន៍​លើសលោះ​មកលើ​រដ្ឋាភិបាល​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ពាក្យសម្ដី​បុគ្គល​រូបនេះ ជាការ​ប្រមាថ​ដល់​ខ្លួន​។​
 
​តែ​យ៉ាងណា​លោក គឹម សុខ ត្រូវបាន​គេ​ដឹងថា បានគេច​ខ្លួន​ពី​កម្ពុជា ទៅ​ក្រៅប្រទេស​ហើយ កាលពីពេល​ថ្មីៗ​នេះ​។ លោក គឹម សុខ ត្រូវបាន​តុលាការ​ដោះលែង​វិញ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពី​អនុវត្ត​ទោស​ចប់សព្វគ្រប់ អស់​រយៈពេល​ប្រមាណ ១៨​ខែ​៕
 

Tag:
 គឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com