ជាតិ
រថយន្ត
វីដេអូ
ក្រុមហ៊ុន Mercedes គាំទ្រវគ្គបណ្តុះបណ្តាលជំរុញវិស័យកសិកម្ម,ទេសចរណ៍...ដល់អ្នកសារព័ត៌មាន
× ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអ្នកកាសែតតាមខេត្តរបស់សារព័ត៌មាន Thmeythmey.com បានចាប់ផ្តើមហើយនៅថ្ងៃទី៣ ខែកញ្ញានេះ នៅក្រុមហ៊ុន ក្រុមហ៊ុន Star Auto Cambodia ឬក្រុមហ៊ុន Mercedes-Benz។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសារៈសំខាន់លើរបៀបសរសេរ និងរបៀបធ្វើសេចក្តីរាយការណ៍អំពីវិស័យកសិកម្ម បរិស្ថាន ទេសចរណ៍ និងជំនួញខ្នាតតូចនៅតាមបណ្តាខេត្តក្រុងទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមដែលជាអ្នកសារព័ត៌មានវ័យក្មេងប្រមាណ១០នាក់ មកពីតាមបណ្តាខេត្ត នឹងចូលរួមសិក្សារយៈពេល១សប្តាហ៍ពេញនៅរាជធានីភ្នំពេញ។ នៅក្នុងវគ្គសិក្សានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពីរបៀបសរសេរសម្រាប់សារព័ត៌មានសរសេរ, សម្រាប់វិទ្យុ និងសម្រាប់ទូរទស្សន៍។
ក្នុងវគ្គបណ្តុះបណ្តាលអ្នកសាព័ត៌មាន ទាក់ទងនឹងវិស័យកសិកម្ម,ទេសចរណ៍, និងផលិតផលអត្តសញ្ញាណ ដែលចាប់ផ្តើមនៅថ្ងៃទី៣ ខែកញ្ញានេះអគ្គនាយកក្រុមហ៊ុន Mercedes-Benz ប្រចាំកម្ពុជា លោក James ZEMKE បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនខ្លួន គាំទ្រវគ្គបណ្តុះបណ្តាលនេះ គឺដោយសារអ្នកសារព័ត៌មានដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ នឹងទៅផលិតព័ត៌មានទាក់នឹងផលិតផលអត្តសញ្ញាណ កសិកម្ម ទេសចរណ៍ និងអាជីវកម្មដែលកំពុងមានវត្តមាននៅតាមបណ្តាខេត្តនានា នៅទូទាំងកម្ពុជា ដែលពួកគាត់ប្រចាំការ មកផ្សព្វផ្សាយដល់ពលរដ្ឋជូនសាធារណជនវិញ។
លោក James ZEMKE បញ្ជាក់ដូច្នេះថា៖« «កន្លងមក ក្រុមហ៊ុន Mercedes-Benz ក៏ធ្លាប់គាំទ្រកម្មវិធី Mercedes និងកំណប់អាថ៌កំបាំង ដែលជាកម្មវិធីផ្សព្វផ្សាយពីតំបន់ទេសចរណ៍អាថ៌កំបាំងដែលមានសក្តានុពលខ្លាំង និងមិនត្រូវបានគេស្គាល់មកផ្សព្វផ្សាយទៅកាន់សាធារណជន។ ដូច្នេះក្រុមហ៊ុន Mercedes គឺជាផ្នែកមួយ នៃលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ហើយចង់ឲ្យពលរដ្ឋខ្មែរធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ទាំងនោះ ដោយប្រើប្រាស់រថយន្ត Mercedes-Benz»។
សូមបញ្ជាក់ថា ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងផលិតព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្ម និងព័ត៌មានផលិតផលអត្តសញ្ញាណដទៃទៀត នៅតាមបណ្តាខេត្តនីមួយៗ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះចាប់ផ្តើមដាក់ឲ្យដំណើរការ នៅដើមខែកញ្ញាឆ្នាំ២០១៨នេះ។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for IOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ៕
Tag:
James ZEMKE
រថយន្ត
យានយន្ត
Mercedes
កសិកម្ម
ទេសចរណ៍
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com