ជាតិ
រថយន្ត
ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ​ដោយ​គ្រាន់តែ​ជាវ​ទំនិញ ឬ​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន Star Auto Cambodia
04, Sep 2018 , 10:38 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា កំពុង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ពិសេស​សម្រាប់​អតិថិជន ក៏ដូចជា​សាធារណជន គឺ​ដំណើរ​កម្សាន្ត​សម្រាប់​មនុស្ស​២​នាក់ ទៅ​ទីក្រុង​បាងកក​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ខែកញ្ញា ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​។


 
​បើតាម​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា ដើម្បី​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​នេះ អតិថិជន​គ្រាន់តែ​អញ្ជើញ​ទៅកាន់​អរ​គា​តាំង​បង្ហាញ​រថយន្ត Mercedes-Benz ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៨ ហើយ​ជាវ​វត្ថុ​អនុស្សាវរីយ៍ ឬ​មក​ទទួល​សេវាកម្ម​ណាមួយ​ពី​ក្រុមហ៊ុន​ស្តារ អូ​តូ ដោយ​ចំណាយ​ត្រឹម​១​ដុល្លារ​ឡើងទៅ នោះ​លោក​អ្នកនឹង​ទទួលបាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង​។ 
 
​លោក ឃុន ចាន់ថា  បញ្ជាក់​ទៀត​ដូច្នេះ​៖«​ចង់​គាត់​ទិញ​អស់​១០០០​រៀល ក៏​គាត់​បាន​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ផ្សងសំណាង​ដែរ​។ ទិញ​ឡាន​ក៏បាន​ឆ្នោត​ផ្សងសំណាង​ដែរ​។ ទិញ​អ្វី​ក៏ដោយ ហើយ​អស់​ទឹកប្រាក់​ប៉ុន្មាន​ក៏បាន​ដែរ​។ មក​ទិញ​ម្តង បាន​សន្លឹកឆ្នោត​មួយ​សន្លឹក​។ ថ្ងៃក្រោយ​គាត់​មក​ទិញ​ទៀត បាន​មួយ​សន្លឹក​ទៀត​»​។ 
 
​សូមបញ្ជាក់ថា រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​នឹង​ផ្តល់​ដោយ​ក្រុមហ៊ុន Star Auto Cambodia​នេះ រួមមាន សំបុត្រ​យន្តហោះ​ទៅមក​(​ភ្នំពេញ​-​បាងកក​) សម្រាប់​មនុស្ស​២​នាក់ បូក​នឹង​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ចំនួន​២​យប់​។ លើសពីនេះ Star Auto Cambodia ដែលជា​ក្រុមហ៊ុន​តែមួយគត់​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត Mercedes ប្រចាំ​ប្រទេស​កម្ពុជា នឹង​ផ្តល់​សាច់ប្រាក់​សុទ្ធ​ចំនួន​១,០០០​ដុល្លារ​បន្ថែមទៀត សម្រាប់​ការចំណាយ​លើ​ការធ្វើដំណើរ និង​ការដើរ​ទិញ​អីវ៉ាន់​ផ្សេងៗ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា រង្វាន់​ដំណើរ​កម្សាន្ដ​នេះ មាន​សុពលភាព​ប្រើប្រាស់​ដំណាច់ឆ្នាំ​២០១៨​នេះ ប៉ុណ្ណោះ មិនអាច​បន្តទៅ​ឆ្នាំ​បន្ទាប់​បានឡើយ ហើយ​តម្លៃ​សំបុត្រ​យន្តហោះ និង​សណ្ឋាគារ​មិនអាច​ប្តូរ​ជា​សាច់ប្រាក់​បានទេ​។ ប៉ុន្តែ​អ្នកឈ្នះ​រង្វាន់​នៅតែ​អាច​ទទួល​សាច់ប្រាក់​ចំនួន ១,០០០​ដុល្លារ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​លេ​ខៈ ០២៣-២៣១-៤៨៨៕
 

Tag:
 Star Auto
  Mercedes
  ឃុន ចាន់ថា​
 ​រថយន្ត​
 ​យានយន្ត​
 ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com