ជាតិ
សង្គមជាតិ
លោក ហួត ចាន់យ៉ារ៉ាន់ លោក សេង សុគន្ធ និងលោ ហ៊ុន សុធី ត្រូវបានតែងតាំងជាស្នងការរងភ្នំពេញ រូបឈរ គឺលោក ហ៊ុន សុធី , លោក ហួត ចាន់យ៉ារ៉ាន់ ឈរនិយាយ(មានក្បាលមេក្រូ) និងលោក សេង សុគន្ធ អង្គុយនៅតុកន្លែងធ្វើការ
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានផ្ទេរ និងតែងតាំងស្នងការរងរាជធានីភ្នំពេញ៣រូប និងអធិការដ្ឋាននគរបាលខណ្ឌ៣រូប។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ។
ក្នុងសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្ដេច ស ខេង បានបញ្ជាក់ថា លោក សេង សុគន្ធ ពីស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ទៅជាស្នងការរងរាជធានីភ្នំពេញ។ លោក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាស្នងការរង និងលោក ហ៊ុន សុធី ពីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស។
សេចក្តីសម្រេចដដែលបន្តថា លោក ទៀង ច័ន្ទខន្តិសារ ពីអធិការនៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ចំណែកលោក គល់ លី ពីអធិការរង នៃអធិការដ្ឋននគរបាលខណ្ឌដូនពេញ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងលោក សុខ ហេង អធិការរង ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕
Tag:
នគរបាលជាតិ
ហួត ចាន់យ៉ារ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com