ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល សម្រេច​លុប​បញ្ជិកា​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្គួ​ត ដែល​នាំចូល​ពី​ចិន ឈ្មោះ​Rabies Vaccine
07, Sep 2018 , 8:39 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុកគណៈឱសថការីកម្ពុជា
ប្រភព៖ ហ្វេសប៊ុកគណៈឱសថការីកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានសម្រេច​លុប​បញ្ជិកា​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្គួ​ត​លើ​មនុស្ស មួយ​ប្រភេទ​ឈ្មោះ Rabies Vaccine ដែល​ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ Changchun Changsheng Life Sciences Ltd., នៃ​ប្រទេស​ចិន ។ ក្រសួង​ប្រាប់​ឲ្យ​ក្រុមហ៊ុន​នេះ ប្រមូល​វ៉ាក់សាំង​ប្រភេទ​នេះ ពី​ទីផ្សារ​នៅ​កម្ពុជា​វិញ​ជាបន្ទាន់​។



​រដ្ឋលេខាធិការ​ក្រសួង​សុខ​ភិ​បាល​លោក ជូ យិន​ស៊ីម បាន​បញ្ជាក់ថា ឱសថ Rabies Vaccine​នេះ (Purified Rabies Vaccine,.2.5IU) មានគុណ​ភាព​ក្រោម​កម្រិតស្ដង់ដារ ដែល​មិនអាច​យក​ប្រើប្រាស់​បានឡើយ ។​រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​ដដែល​នេះ បានបញ្ជាក់​ដូច្នេះ​ថា ៖«​ការសម្រេច​លុប​បញ្ជី​ឱសថ​ដែល​បានលើកឡើង​ខាងលើ ក្នុង​គោលបំណង​ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព ជូន​ដល់​អ្នកប្រើប្រាស់ ហើយ​ការសម្រេច​លុប​នេះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ​»​។​
 
​ចំពោះ​ក្រុមហ៊ុន និង​គ្រឹះស្ថាន​ផលិត​ឱសថ ដែល​ពាក់ព័ន្ធ​ត្រូវ​ប្រមូល​ឱសថ Rabies Vaccine ចេញពី​ឱសថស្ថាន ឱសថស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ បើ​ពុំ​នោះទេ​ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​លោក ជូ យិន​ស៊ីម​។​
 
​បើតាម​រដ្ឋលេខាធិការ​រូបនេះ ឱសថ​ប្រភេទ​នេះ បាន​ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ Changchun Changsheng Life Sciences Ltd., China ដែល​នាំចូល​ដោយ​ក្រុមហ៊ុន K-Man Pharma Co., Ltd​។​ក្រុមហ៊ុន​នេះ បាន​ចុះ​បញ្ជិកា​វ៉ាក់សាំង​ប្រភេទ​នេះ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ ៕

 

Tag:
 ឱសថ​
 ​ជូ យិន​ស៊ីម​
© រក្សាសិទ្ធិដោយ thmeythmey.com