កីឡាជាតិ
ជាតិ
២៥ខេត្ត/រាជធានី
នៅពេលដែលវីរបុរស សាលី អ៊ូមើត ទៅកាន់ស្រុកកំណើត!
× អ្នកភូមិរាប់រយនាក់ដែលស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ រីករាយយ៉ាងខ្លាំងចំពោះវត្តមានម្ចាស់មេដាយមាស និងមេដាយសំរឹទ្ធកីឡាអាស៊ី សាលី អ៊ូមើត។
មនុស្សទាំងចាស់ទាំងក្មេងនាំគ្នាស្វាគមន៍កីឡាករម៉ូតូទឹកនេះយ៉ាងខ្លាំង ដោយគាត់បាននាំកិត្តិយសជូនដល់ប្រទេសជាតិ សហគមន៍ខ្មែរ-ឥស្លាម ជាពិសេសទីកន្លែងដែលខ្លួនបានធំធាត់។
កីឡាករម៉ូតូទឹក សាលី អ៊ូមើត ក្លាយជាកីឡាករទីមួយក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី បើគិតចាប់តាំងពីឆ្នាំ១៩៥៤មក តាមរយៈការឈ្នះមេដាយលើសពី១ ពោលគឺមេដាយមាស១ និងសំរឹទ្ធ១។
អ៊ូមើត បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា គេពិតជាមានមោទកភាពដែលទទួលបាននូវការស្វាគមន៍បែបនេះពីអ្នកភូមិ។
តាមពិតទៅ អ៊ូមើត មានកំណើតនៅខេត្តត្បូងឃ្មុំ ប៉ុន្តែធំធាត់នៅខេត្តក្រចេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com