កំណាព្យ
ពីនេះ ពីនោះ
​ខ្ញុំ​អ្នក​បោស​សំរាម​
23, Aug 2020 , 9:29 am        
រូបភាព
ដោយ:
បទ កាកគតិ​

 
-​មេឃ​ភ្លៀង​ថ្ងៃ​ក្តៅ​ ​ជើងដៃ​ដំបៅ​ ​ក្រចក​បែក​ក្រិន​
​ស្បែក​ដាច់​ឆ្លង​រោគ​ ​ស្អុយ​ជោក​ជះក្លិន​ ​បង្ហើយ​កិច្ច​សិន​
​ខ្លាច​ក្លិន​សេសសល់​។​
 
-​បោស​បាច​បូម​បារ​ ​សំរាម​ជិត​ផ្សារ​ ​សួនច្បារ​កែង​ថ្នល់​
​មាន​ទាំង​ប្លា​ស្ទិ​ក​ ​ខ្ចប់​វិច​សំណល់​ ​រឹង​រាវ​បែក​វ៉​ល់​
​មាន​ដល់​លាមក​។​
 
-​មុជ​រាវ​បារ​លូ​ ​សំណល់​កក​យូរ​ ​ក្លិន​ជូរ​ស្អុយ​ឈ្លក់​
​ការងារ​មិន​ស្រាន្ត​ ​ខ្សោះ​ប្រាណ​ងងក់​ ​គ្រប់គ្នា​លង់លក់​
​ខ្ញុំ​ងក់​តាមផ្លូវ​។​
 
-​គ្រួសារ​ក្រក្រី​ ​រៀន​បាន​ពេល​ខ្លី​ ​បោស​ដី​តាមផ្លូវ​
​ចង់​មាន​ការល្អ​ ​ជួយ​ត​ម៉ែឪ​ ​គ្មាន​អ្នក​ជួយ​ប៉ូវ​
​ទើបត្រូវ​ខំប្រឹង​។​
 
-​អ្នក​បូម​បោស​បារ​ ​សូម​ញាតិ​មេត្តា​ ​ខ្ញុំ​ថា​កុំ​ខឹង​
​កវី​បណ្ឌិត​ ​និស្សិត​សិស្ស​ដឹង​ ​ខ្ញុំ​ល្ងង់​យ៉ាងហ្នឹង​
​ទើប​ប្រឹង​បារ​លូ​។​
 
-​សំរាម​តាម​ថ្នល់​ ​លូ​ស្ទះ​បែក​វ៉​ល់​ ​រឿង​សល់​ពី​យូរ​
​អ្នក​ល្ងង់​សម្អាត​ ​អ្នក​ឆ្លាត​រអ៊ូរ​ ​ចាប់​ជួយ​គិតគូរ​
​ដោះ​ធូរ​រឿង​ហ្នឹង​៕

© រក្សាសិទ្ធិដោយ thmeythmey.com