ជាតិ
សង្គមជាតិ
លទ្ធផលបាក់ឌុប២០១៨៖ និទ្ទេស A ២៩០នាក់
09, Sep 2018 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
លទ្ធផលនៃសម័យប្រលងបាក់ឌុប​ឆ្នាំ​២០១៨ ត្រូវបាន​ផ្សព្វផ្សាយ​ហើយ។ បេក្ខជនប្រលងជាប់​និទ្ទេស A មានចំនួន ២៩០នាក់ និទ្ទេស​ B មានចំនួន​​១៥៣២នាក់ និងនិទ្ទេស​ C មានចំនួន ៤៦៣១នាក់។ ចំណែកឯនិទ្ទេស​ D មានចំនួន ១៣៩៩៩នាក់ និងនិទ្ទេស E មានចំនួន​ ៥៤៦០៧នាក់។



យោងតាម​លទ្ធផលនេះ ចំនួន​សិស្សប្រលងជាប់និទ្ទេស A បាន​ថយចុះ​ បើប្រៀបធៀបជាមួយ​នឹង​លទ្ធផល​នៃឆ្នាំ​២០១៧ ដែលមានបេក្ខជន​ជាប់និទ្ទេស A ចំនួន​៤២៤នាក់ និងនិទ្ទេស​B មាន ២៤៦៤ នាក់។
ក្នុងឆ្នាំ​២០១៦ បេក្ខជនសរុបដែលប្រឡងជាប់​មានចំនួន​៦២ភាគរយ ដោយមាននិទ្ទេស A ៤០៥នាក់ និងនិទ្ទេស B ចំនួន​២៨០១នាក់។ ក្នុងឆ្នាំ​២០១៥ ក្នុងចំណោម​បេក្ខជនប្រលង​ជាប់សរុប​៥៥ភាគរយ មាននិទ្ទេស​ A ចំនួន ១០៨នាក់ និង​និទ្ទេស B  ១០៨៥នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com