ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​មិន​ជាប់​ចំណាត់ថ្នាក់ តែ​ពេជ្រ​ជតា និង​រតនៈ រៀន​បាន​ច្រើន​ពី Technovation វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​អាមេរិក​
09, Sep 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កុមារី អ៊ឹង ពេជ្រ​ជតា និង​កុមារី មេច សុភា​រតនៈ ជា​បេក្ខជន​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​ក្នុង​កម្មវិធី Technovation Cambodia​។ កាលពីពេល​ថ្មីៗ​នេះ កុមារី​ទាំង​ពីររូប បាន​ចូលរួម​កម្មវិធី Technovation វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​សហរដ្ឋអាមេរិក ក្នុងនាម​អ្នកចូលរួម (People’s Choice Award)​។ ទោះបីជា​កុមារី​ទាំង​ពីររូប មិន​ទទួលបាន​ពានរង្វាន់​នេះ​ក៏ដោយ ក៏​ពួកគេ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​កម្មវិធី Technovation នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផងដែរ​។ ម្យ៉ាងទៀត កុមារី​កម្ពុជា​ទាំងពីរ​រូបនេះ ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​បន្ថែម​ពី​កម្មវិធី​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់​កុមារី​ទាំងពីរ​។​


​កុមារី​ទាំងពីរ​រូបនេះ មិនបាន​ជាប់​ក្នុងចំណោម ១២​ក្រុម​ចុងក្រោយ​នោះទេ ប៉ុន្តែ​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ ក្នុងនាម​ជា​អ្នកចូលរួម​។ ត្រឹមតែ​ជា​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ក៏ពិតមែន ប៉ុន្តែ​ក្មេងស្រី​ដ៏​ឆ្លាត​ទាំងពីរ​នាក់​នេះ បានធ្វើ​បទ​បង្ហាញ​ពី​កម្មវិធី App (Legendary Helpers) របស់​ពួកគេ ទៅដល់​អ្នកចូលរួម​នៅ Silicon valley ទីក្រុង San Francisco នា​សហរដ្ឋអាមេរិក​។ ក្រុម​របស់​កុមារី​កម្ពុជា បាន​បង្កើត App មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​កុមារ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កុមារី និង​គ្រូបង្វឹក​នៃ​កម្មវិធី Technovation ដូចតទៅ​៖
 
 
​សូមបញ្ជាក់ថា កម្មវិធី Technovation មានការ​គាំទ្រ​ពី​គម្រោង Development Innovations របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​។ កម្មវិធី Technovation ជា​កម្មវិធី​បង្រៀន​សហ​គ្រិន​ភាព​សង្គម និង​បច្ចេកវិទ្យា​សម្រាប់​កុមារី​អាយុ​ពី​១០ ទៅ ១៨​ឆ្នាំ​៕







Tag:
 កុមារី​
 ​ កម្ពុជា​
  App
  Technovation
 ​ អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com