ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី សាទរការដោះលែងលោក កឹម សុខា ប៉ុន្តែលោកថាប្រជាធិបតេយ្យមិនទាន់រស់ឡើងវិញទេ
× លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ នាជំនួបមួយនៅក្នុងប្រទេសកាណាដា បានសាទរចំពោះដំណឹងនៃការដោះលែងលោក កឹម សុខា ជាបណ្តោះអាសន្ន។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា នេះគ្រាន់តែជំហានមួយប៉ុណ្ណោះ ដោយលទ្ធិប្រជាធិបតេយ្យមិនទាន់រស់ឡើងវិញនោះឡើយ។ លោកបានលើកឡើងពីការទាមទារដំណោះស្រាយផ្សេងៗ ជាពិសេសដំណោះស្រាយដែលនាំឲ្យសង្គ្រោះជាតិរស់ឡើងវិញ។
© រក្សាសិទ្ធិដោយ thmeythmey.com