កីឡាជាតិ
ជាតិ
បាក់ឌុប៖ អ្នកចាំទី ហ៊ុល គឹមហ៊ុយ ជាប់ ខណៈ៨រូបផ្សេងទៀតធ្លាក់ អ្នកចាំទី ហ៊ុល គឹមហ៊ុយ (កណ្តាល)រួមជាមួយ ទៀត គឹមហេង(ស្តាំ) និងកីឡាករ សៀង ចន្ធា
× អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់សាលាបាល់ទាត់ជាតិបាទី បានជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានលំដាប់ពិន្ទុ៥៣.៨៤៣(និទ្ទេស E) លើមុខវិជ្ជាវិទ្យាសាស្ត្រនៅមណ្ឌលវិទ្យាល័យសុខ អាន ទន្លេបាទី។ ក្នុងនោះមុខវិជ្ជាភាសាខ្មែរ គឹមហ៊ុយ ទទួលនិទ្ទេស D, គណិតវិទ្យា F, ជីវវិទ្យា D, ប្រវត្តិវិទ្យា B, អង់គ្លេស E, គីមីវិទ្យា និងរូបវិទ្យាបាននិទ្ទេស F។
យោងតាមលោក កែវ សារ៉េត នាយកមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ឆ្នាំនេះមានយុវជនសាលាបាល់ទាត់ជាតិបាទីចំនួន៩រូបបានចូលរួមប្រឡង ដោយ៨នាក់មកពី U18 និង១នាក់ពី U16។ ក្នុងចំណោមពួកគេមានតែកីឡាករ ហ៊ុល គឹមហ៊ុយ ១រូបប៉ុណ្ណោះ ដែលទទួលបានលទ្ធផលល្អ ពោលគឺ៨រូបផ្សេងទៀតសុទ្ធតែធ្លាក់ពីការប្រឡងនៅឆ្នាំនេះ។
កីឡាករទាំង៨រូបនោះរួមមាន សឿត ណារ៉ា, ថាច សុជាវីឡា, ទេស សម្បត្តិ, សៀន សុភក្ត្រា, រ័ត្ន ប៊ុននូ, លន ថេន, ទៀត គឹមហេង និង អាត អូនតូច៕
Tag:
បាល់ទាត់
កែវ សារ៉េត
សាលាបាល់ទាត់ជាតិបាទី
ហ៊ុល គឹមហ៊ុយ
© រក្សាសិទ្ធិដោយ thmeythmey.com