ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប
គ្រាន់តែឮឈ្មោះជាប់និទ្ទេស A យុវតី ដាឡែន ស្ទុះទៅឱបម្ដាយទាំងទឹកភ្នែក
× ភ្នំពេញ៖ សិស្សានុសិស្សម្នាក់ៗកំពុងរង់ចាំស្ដាប់គណៈកម្មាការប្រកាសលទ្ធផលរបស់ខ្លួនយ៉ាងអន្ទះសា នារសៀលថ្ងៃទី៩ កញ្ញា។ នៅពេលដែលបានឮគណៈកម្មាការប្រកាសថា លេខតុ ៥១១ ឈ្មោះ ណៃ ដាឡែន ជាប់និទ្ទេស A យុវតីរូបនេះ បានរត់ចេញពីចំណោមមិត្តភក្តិយ៉ាងលឿនទៅរកម្ដាយ ដែលរង់ចាំនៅក្រៅរបងសាលា។ ទិដ្ឋភាពបែបនេះ បានធ្វើឲ្យមានចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ចំពោះលទ្ធផលរបស់សិស្សនិទ្ទេស A ម្នាក់នេះ។
យុវតី ណៃ ដាឡែន ជាបេក្ខជនម្នាក់ដែលទទួលបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៨៨៥។ ក្រោយដឹងលទ្ធផលយុវតីរូបនេះ បានសម្រក់ទឹកភ្នែក ដោយមិនស្មានថាខ្លួនទទួលបាននិទ្ទេស A បែបនេះ។ កញ្ញា ណៃ ដាឡែន បានប្រាប់សារព័ត៌មានថ្មីៗថា៖ «ខ្ញុំសង្ឃឹមថាបានត្រឹមនិទ្ទេស B ឬ C ប៉ុណ្ណោះ តែលទ្ធផលបែបនេះ ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទើបស្រក់ទឹកភ្នែកបែបនេះ»។ យុវតីសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរូបនេះ នឹងជ្រើសរើសមុខវិជ្ជាពេទ្យសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
សូមបញ្ជាក់ថា លទ្ធផលបាក់ឌុបឆ្នាំ២០១៨នេះ មានបេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប)ចំនួន ៧៥០៥៩នាក់ ត្រូវជាជាង៦៦,២១ភាគរយ។ លទ្ធផលនេះកើនឡើង បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦៣,៨៤ភាគរយ។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០១៨នេះ បេក្ខជននិទ្ទេស A មានចំនួន ២៩០ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com