ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា នឹង​ដើរ​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា ប្រសិនជា​យោបល់​ខ្លួន ត្រូវគេ​ទាត់ចោល​
12, Sep 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើសិនជា​ការផ្ដល់​យោបល់​របស់​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ហើយ​ត្រូវបាន​គណបក្សកាន់អំណាច​មិន​អើពើ នោះ​គណបក្ស​នឹង​ដើរ​ចេញពី​ឋានៈ និង​តួនាទី​វិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ស្រូ​យ ខេ​ត អនុប្រធាន​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​

 
​អនុប្រធាន​គណបក្ស​រូបនេះ យល់ឃើញថា ប្រសិនជា​ការចូលរួម​ផ្ដល់យោបល់​ហើយ មិនត្រូវ​បាន​គេ​ទទួលយក​មតិយោបល់ នោះ​ក៏​មិនមាន​ន័យ​អ្វី​ក្នុងការ​ចូលរួម​ឡើយ​។ ដូច្នេះ​ការចូលរួម​ក៏​គ្មាន​ប្រយោជន​ដែរ​។​
 
​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស្រូ​យ ខេ​ត អនុប្រធាន​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដែល​ទើប​ទទួលបាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ក្រោយ​សម្រេច​ចូលរួម​កិច្ចការងារ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ផ្ដល់យោបល់​៖




 
​តាម​ការគ្រោងទុក​គណ​បក្ស​នេះ ផ្ដោត​សំខាន់​ទៅលើ​សិទ្ធិសេរីភាព និង​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​។ មួយវិញទៀត​គណបក្ស​នេះ​រំពឹងថា ប្រាក់​ដែល​ទទួលបាន​ពី​ប្រាក់ខែ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នឹង​អាច​យកមក​ជួយ​ដល់​ជីវភាព​ជនជាតិដើម​ភាគតិច ដែលមាន​ភាពខ្វះខាត​។ យ៉ាងណាមិញ​លោក ស្រូ​យ ខេ​ត មិនអាច​បញ្ជាក់​អំពី​តួលេខ​ពិតប្រាកដ ក្នុងការ​ត្រៀម​ចំណាយ​សប្បុរសធម៌ សម្រាប់​ជនជាតិដើម​ភាគតិច​នេះឡើយ​។​
 
​លោក ស្រូ​យ ខេ​ត បញ្ជាក់ថា ក្រៅពី​ការគិតគូរ​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច គណបក្ស​លោក ក៏​ចង់​ចូលរួម​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ខ្មែរ ដែល​ជួប​ការលំបាក​ផងដែរ​៕
 

Tag:
 ស្រូ​យ ខេ​ត​
  នយោបាយ​
 ​ជនជាតិដើម
© រក្សាសិទ្ធិដោយ thmeythmey.com