ជាតិ
ពីនេះ ពីនោះ
តើ​ក្រវាញ​ជា​អ្វី​?
12, Sep 2018 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​មែនទែនទៅ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ពួកគេ​គិត​ភ្លាម​ថា ក្រវាញ គឺជា​ភ្នំ​។ ជាការ​ពិត វា​ជា​ឈ្មោះ​ភ្នំ​មែន​។ តែ​ភ្នំ​នេះ មាន​ដុះ​រុក្ខជាតិ​ម្យ៉ាង​ដែល​គេ​ហៅថា រុក្ខជាតិ ក្រវាញ​។ ដោយសារតែ រុក្ខជាតិ ក្រវាញ ដុះ​លើ​ភ្នំ​នេះហើយ ទើប​គេ​ហៅថា ភ្នំ ក្រវាញ​។

 
 
​ក្រវាញ មិនមែនជា​រុក្ខជាតិ​ធម្មតា​ទេ​។ តាមពិត ក្រវាញ គឺជា​ឱសថ​បុរាណ​កែរោគ​ថែមទៀត​។ វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត បាន​ពន្យល់ថា ក្រវាញ គឺជា​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​ថ្នាំកែរោគ​, ច្រើន​តែមាន​ដុះ​នៅ​ទី​ភ្នំ​ក្នុងស្រុក​ថ្ពង​ក្នុង​ខែត្រ​ពោធិ៍សាត់ និង​ខែត្រ​បាត់ដំបង​។ 
 
 
​នៅក្នុង​វចនានុក្រម​ជា​ភាសាបរទេស​បារាំង ឬ​អង់គ្លេស​វិញ គេ​មិន​ហៅថា ក្រវាញ ដូច​ភាសា​ខ្មែរ​ទេ​។ តែ​គេ​ប្រើពាក្យ​អង់គ្លេស​ថា Cardamom ហើយ​ពាក្យ​បារាំង​ថា la Cardamome​។ ក្នុងចំណោម​ជនជាតិ​បរទេស ឈ្មោះ Cardamom គឺ​ល្បី​រន្ទឺ​។ 
 
​ទោះបីជា​នៅក្នុង​ភាសា​បារាំង ឬ​អង់គ្លេស​ក៏ដោយ ក៏​ពាក្យ Cardamom ឬ la Cardamome មានន័យ​ដូច​ភាសា​ខ្មែរ​ដែរ​។ Cardamom ឬ la Cardamome ត្រូវបាន​គេ​ពន្យល់ថា គឺជា​រុក្ខជាតិ​អាស៊ី​ដែលមាន​គ្រាប់ពូជ​ធំក្លិន​ឈ្ងុយ ហើយ​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើជា​ឱសថ​។ ក្រវាញ​មាន​ក្លិន​ឈ្ងុយ ប្រហើរ និង​ហឹរ​បន្តិច​។ 
 
​បច្ចុប្បន្ន គ្រាប់​ក្រវាញ​ត្រូវបាន​អ្នកជំនួញ​បរទេស​(​ចិន កូរ៉េ វៀតណាម​) មួយចំនួន​បញ្ជា​ទិញ​នៅ​តំបន់​ភ្នំក្រវាញ​ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​ធ្វើជា​ស៊ុប​ប៉ូវ​កម្លាំង​៕  ​

© រក្សាសិទ្ធិដោយ thmeythmey.com