ជាតិ
ជំនន់ទន្លេមេគង្គ បានផ្គត់ផ្គង់ទឹកដល់រមណីយដ្ឋានវត្តកៀនស្វាយក្រៅ រូបភាពពីលើអាកាសនៃរម្មណីយដ្ឋានវត្តកៀនស្វាយក្រៅ ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា
× នេះជារូបភាពពីលើអាកាស នៃរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតនៅក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចម្ងាយ ១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ រមណីដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតនៅលើមាត់ខ្ពបមួយ ដែលទទួលរបបទឹកពីជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងរដូវវស្សា ដែលអាចធ្វើឲ្យរមណីយដ្ឋានមួយនេះ មានទឹកជាប្រចាំ សម្រាប់ទទួលភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីកំសាន្តសប្បាយ ថ្វីដ្បិតតែវាត្រូវបានកាត់ផ្តាច់ពីទន្លេមេគង្គ នារដូវប្រាំងក៏ដោយ។ ដោយស្ថិតនៅក្បែររាជធានីភ្នំពេញ ព្រមទាំងការលក់ដូរចំណីអាហារផ្សេងៗ មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ រម្មណីយដ្ឋានវត្តកៀនស្វាយក្រៅ បានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកំសាន្តនៅទីនោះស្ទើរគ្មានលោះថ្ងៃឡើយ។ នេះសបញ្ជាក់ថា របបទឹកពីទន្លេមេគង្គ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់រមណីយដ្ឋានមួយនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com