ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព័ត៍មានសុខភាព
វីដេអូ
២៥ខេត្ត/រាជធានី
ពលរដ្ឋ​កាន់តែច្រើន​ដែល​បារម្ភ​ពី​សុខភាព ងាក​មក​បរិភោគ​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​
13, Sep 2018 , 9:15 am        
រូបភាព
​ភ្នំពេញ​៖ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ប្រជាពលរដ្ឋ​កាន់តែច្រើន​ដែល​រស់នៅ​រាជធានី​ភ្នំពេញ បាន​ងាក​មក​បរិភោគ​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ ដែលមាន​លក់​នៅតាម​ហា​ង​បន្លែ​ធម្មជាតិ​នានា​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) លោក ឌី សី​វ​យុ​ត្តិ ប្រធាន​គ្រប់គ្រង​សាខា​ហាង​«​សួន​ធម្មជាតិ​» បាន​បញ្ជាក់ថា កាលពី​១០​ឆ្នាំមុន (​ឆ្នាំ​២០០៨) នៃ​ការបើក​ដំណើរការ​ហាង​បន្លែ​នេះ គឺមាន​អតិថិជន​ភាគច្រើនបំផុត​ជា​ជនជាតិ​បរទេស ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​។ ប៉ុន្តែ ៥​ឆ្នាំ​ក្រោយមក (​ឆ្នាំ​២០១៣) គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ងាក​មក​បរិភោគ​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ​វិញ​។


 
​បើទោះជា តម្លៃ​បន្លែ​សុវត្ថិភាព និង​សរីរាង្គ​ខ្ពស់ជាង​បន្លែ ផ្លែឈើ​នៅលើ​ទីផ្សារ​ទូទៅ​ចន្លោះ​ពី​១៥ ទៅ ២០% មិនមែនជា​បញ្ហា​ចោទ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​សុខភាព​ឡើយ​។

ដើម្បី​ជាប​ព័ត៌មាន​លម្អិត​សូម​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com និង​លោក ឌី សី​វ​យុ​ត្តិ ប្រធាន​គ្រប់គ្រង​សាខា​ហាង​«​សួន​ធម្មជាតិ​» ដូចតទៅ​៖ 

 
​សម្រាប់​ហាង​បន្លែ «​សួន​ធម្មជាតិ​» មាន​ផ្គត់ផ្គង់​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ​ច្រើន​ប្រភេទ ដែល​ដាំ​ដុះ​នៅក្នុង​ប្រទេស និង​មួយចំនួនទៀត​នាំចូល​ពី​ក្រៅប្រទេស​។ បន្លែ​សុវត្ថិភាព និង​សរីរាង្គ​នៅក្នុង​ហាង​នេះ គឺ​នាំ​មកពី​កសិដ្ឋាន​របស់ខ្លួន​, ពី​កសិករ​កិច្ចសន្យា និង​នាំចូល​ពី​ប្រទេស​សម្រាប់​បន្លែ​ដែល​មិនអាច​ដាំ​ដុះ​នៅក្នុង​ស្រុក​ជាដើម​។​

ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 កសិកម្ម​
  ថ្មីៗ​២៥​ រាជធានី​-​ខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com