ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​៤​នេះ​ក្នុង​ចុង​សប្តាហ៍ នឹងធ្វើ​ឲ្យ​អ្នកមាន​ជីវិត​ជោគជ័យ​
14, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​៥​ដែល​អាចធ្វើ​ឲ្យ​អ្នក​ងាយ​ទទួលបាន​ជោគជ័យ​។



តើ​មាន​អ្វី​ខ្លះទៅ​?

1.    អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់​នៅ​ចុង​សប្តាហ៍ ទើប​អ្នកមាន​កម្លាំង​បន្ត​ប្រយុទ្ធ​នៅ​ដើម​សប្តាហ៍​ថ្មី​។ ដូចនេះ អ្នក​មិនគួរ​បន្ត​ថែម​ម៉ោង​នៅ​ចុង​សប្តាហ៍​ទៀត​ទេ ដោយ​គួរតែ​សម្រាក​យក​កម្លាំង ទើប​មាន​ស្មារតី​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ ដើម្បី​ទទួលបាន​ជោគជ័យ​។​
 
2.    ចុង​សប្តាហ៍​ជា​ពេលវេលា​ដែល​អ្នក​គួរតែ​បន្ធូ​ល​អារម្មណ៍ រក​អ្វី​មក​ធ្វើ​ដើម្បី​ឲ្យ​ខួរក្បាល​បាន​សម្រាក ទើប​អាចធ្វើ​ឲ្យ​ខួរក្បាល​អ្នក​មិន​ងាយ​ដើរ​ខុស​។ ដូចនេះ ទោះ​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​មិនគួរ​ប្រើពេល​ចុង​សប្តាហ៍​ដើម្បី​បញ្ចប់​ទេ ទើប​អាចធ្វើ​ឲ្យ​ខួរក្បាល​អ្នកដំណើរ​ការ​បានល្អ​។​
 
3.    អ្នក​មិនគួរ​មាន​អារម្មណ៍​ថា​ធុញ​នៅពេលដែល​ជិត​ដល់​ថ្ងៃ​ចូលធ្វើការ​ឡើយ ដោយ​អ្នក​គួរតែ​សប្បាយចិត្ត​វិញ​ទើបត្រូវ ព្រោះ​ការងារ​នោះ​ធ្វើ​ឲ្យ​អ្នក​អាចរ​ស់បាន និង​ធ្វើ​ឲ្យ​អ្នកមាន​ប្រា​ក់ចាយ​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ ទើប​អ្នក​អាចបំពេញ​ការងារ​បាន​ល្អ នោះ​នឹង​អាច​ឡើង​ឋានៈ និង​ប្រាក់ខែ​បានជា​មិនខានឡើយ​។​
 
4.    អ្នក​អាច​រៀបចំ​ផែនការ​អនាគត​នៅ​ចុង​សប្តាហ៍​បាន ព្រោះ​ពេលវេលា​ក្នុង​ថ្ងៃនោះ ជា​ពេលដែល​អ្នកមាន​ខួរក្បាល​ជ្រះស្រឡះ​ជាងគេ​។ ប៉ុន្តែ​មុនពេល​ដែល​អ្នករៀបចំ​ផែនការ អ្នក​គួរតែ​គិតពី​រឿង​អតីតកាល​ជាមុនសិន ទើប​ដឹងថា​គួរតែ​កែ​អ្វី​។ ដូចនេះ អ្នកនឹង​អាច​រៀបចំ​បាន​យ៉ាង​ល្អ ដោយ​អាច​ទទួលបាន​អនាគត​យ៉ាង​ជោគជ័យ​ជាមិនខាន​ឡើយ​។ អ្នក​អាច​អនុវត្តតាម​វិធី​ទាំងឡាយ​ខាងលើ​បាន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងពេល​លឿន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com