ការធ្វើដំណើរកម្សាន្តដែលអាចមើលឃើញកន្លែងថ្មីៗច្រើន ជួយមនុស្សថ្មីៗ សម្រាកអារម្មណ៍ក្រោយពីធ្វើការងារដ៏នឿយហត់ អាចជួយសម្រួលអារម្មណ៍មកល្អវិញបាន។ ភាគច្រើន យើងធ្វើដំណើរជាមួយមិត្តភក្តិ ឬគូរសង្សា ប៉ុន្តែតើអ្នកមានដឹងទេថា ការធ្វើដំណើរតែឯងអាចជារឿងដ៏ល្អមួយដែរទេ? ការធ្វើដំណើរតាមយន្តហោះតែឯងអាចផ្តល់ឲ្យអ្នកនូវសេរីភាពយ៉ាងច្រើន ដោយអាចធ្វើអ្វីក៏បាន។
ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកគួរពិចារណាដែរ ដើម្បីឲ្យការធ្វើដំណើរតែឯងនេះកាន់តែមានសុវត្ថិភាព និងផាសុកភាព។
រកមើលបន្ទប់គេងម្នាក់ឯង
បើសិនជាអ្នកចង់សន្សំលុយខ្លះពេលធ្វើដំណើរបែបនេះ ចូរធ្វើការជួលបន្ទប់សម្រាប់តែគេងម្នាក់ឯងវិញទើបល្អជាង។ ដូច្នេះ យកល្អគួរតែពិចារណាលើការជួលបន្ទប់ ឬផ្ទះសំណាក់ណាដែលមានសម្រាប់តែគេងម្នាក់ឯងទៅបានហើយ។
ចូលរួមធ្វើដំណើរតាមរយៈក្រុមហ៊ុនទេសចរណ៍
គន្លឹះមួយផ្សេងទៀតដែលអ្នកគួរតែពិចារណាដែរពេលធ្វើដំណើរកម្សាន្តតែម្នាក់ឯងគឺ ចូលរួមធ្វើដំណើរតាមក្រុមហ៊ុនទេសចរណ៍។ រឿងនេះមិនត្រឹមតែជួយសន្សំលុយអ្នកទេ ប៉ុន្តែអ្នកក៏នឹងអាចទៅលេងកន្លែងកាន់តែច្រើនដែរ ហើយក៏មានមនុស្សជាច្រើនទៅជាមួយគ្នាទៀត។ នេះគឺជាមធ្យោបាយដ៏អស្ចារ្យមួយដែលអ្នកអាចរៀនអ្វីមួយដែលថ្មី ចំពោះទីតាំងដែលអ្នកកំពុងតែធ្វើដំណើរនោះ។
នៅក្នុងបន្ទប់ដែលមាន Wifi Free
វាគឺជាគំនិតដ៏ល្អមួយក្នុងការស្វែងរកបន្ទប់ដែលអាចមានទំនាក់ទំនងជាមួយគ្រួសារបាន ដូច្នេះពួកគេនឹងដឹងថាអ្នកនៅកន្លែងណាហើយ។ រឿងនេះក៏មានប្រយោជន៍ដើម្បីឲ្យពួកគេអាចដឹងថាអ្នកនៅកន្លែងណានៅពេលយប់។
សិក្សាអំពីពាក្យតាមតំបន់មួយចំនួន
រឿងមួយផ្សេងទៀតដែលអ្នកគួរតែពិចារណានៅពេលធ្វើដំណើរកម្សាន្តតែឯងគឺសិក្សាពាក្យតាមតំបន់ខ្លះ ដូច្នេះអ្នកនឹងអាចធ្វើទំនាក់ទំនងជាមួយមនុស្សនៅទីនោះបាន។ អ្នកក៏អាចប្រើប្រាស់ Google Translate ដើម្បីជួយពន្យល់នូវអ្វីដែលអ្នកត្រូវការបានដែរ។
បន្ធូរអារម្មណ៍ខណៈពេលកំពុងតែញ៉ាំអាហារ
បើសិនជាអ្នកចង់ដឹងច្រើនអំពីកន្លែងដែលអ្នកកំពុងតែទៅលេងនោះ ចូរពិនិត្យទៅលើភោជនីយដ្ឋានក្នុងតំបន់ និងអាហារពេលយប់។ ចូរយកឱកាសនេះដើម្បីបន្ធូរអារម្មណ៍ និងរីករាយនឹងខ្យល់អាកាសល្អផង។ អ្នកអាចប្រើពេលវេលានេះធ្វើការសន្ទនាជាមួយម្ចាស់ហាង ឬមនុស្សក្នុងតំបន់នោះបាន ដើម្បីអាចរីករាយនឹងអាហាររបស់អ្នកកាន់តែឆ្ងាញ់ថែមទៀត។
គេងឆាប់ភ្ញាក់ពីព្រលឹមបន្តិច
សម្រាប់អ្នកដែលមិនបានចូលក្លិប ឬបារទេ ចូរចាប់ផ្តើមភ្ញាក់ពីគេងឲ្យលឿនបន្តិចដើម្បីដើរលេងនៅតំបន់ដែលអ្នកមកកម្សាន្តទៅ។ អ្នកនឹងមើលឃើញអ្វីៗជុំវិញខុសប្លែកអ្វីខ្លះ៕
ត្រួតពិនិត្យដោយ www.health.com.kh