ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំអ្វីទើបមិនងងុយគេងក្នុងពេលធ្វើការ
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចជួយអ្នកមិនឲ្យងងុយគេងក្នុងកន្លែងការងារ។
តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចៀសពីការពិសារអាហារដែលបំពងដោយខ្លាញ់ក្នុងពេលព្រឹក ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ ជាតិស្ករធ្លាក់ចុះ អារម្មណ៍មិននឹងនរ ដោយធ្វើឲ្យលទ្ធផលការងារអ្នកធ្លាក់ចុះជាខ្លាំង។
2. អ្នកអាចបរិភោគអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដូចជា ពងមាន់ ត្រី និងផលិតផលដែលធ្វើពីទឹកដោះគោ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មិនមានអារម្មណ៍ងងុយគេងក្នុងពេលបំពេញការងារឡើយ។ ដូចនេះ អ្នកនឹងអាចទទួលបានលទ្ធផលខ្ពស់ពីការងារអ្នកជាមិនខានឡើយ។
3. អ្នកគួរតែពិសារផ្លែឈើ និងទឹកផ្លែឈើឲ្យបានច្រើន ព្រោះនៅក្នុងផ្លែឈើទាំងនោះ មានសារធាតុដែលអាចជួយអ្នកឲ្យប្រមូលអារម្មណ៍ក្នុងការងារបាន ដោយព្រោះតែអ្នកគេងមិនឆ្អែត ហើយធ្វើឲ្យប៉ះពាល់ដល់ការងារអ្នកនោះទេ។ ដូចនេះ អ្នកអាចបរិភោគតាមវិធីខាងលើ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ល្អក្នុងការបំពេញការងារ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com