ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្សោយ ឬ​ខ្វះ​ជាតិ​ស្ករ អ្នក​គួរ​ធ្វើ​បែបណា​?
02, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចូរ​អនុវត្តតាម​ជំហាន​ទាំងនេះ ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកទាប​។


 
១. ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​អាហារសម្រន់ – សាកល្បង​អ្វីមួយ​ដូចជា​ទឹកអំពៅ​មួយ​កែវ ឬ​ទឹក​ផ្លែឈើ​ផ្អែមៗ​តិចតួច​
 
២. សាកល្បង​វាស់​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​បន្ទាប់ពី ១០ ទៅ ១៥ នាទី – ប្រសិនបើ​វា​ឡើង​គ្រប់ ចូរ​សម្រាក និង​បន្ត​អនុវត្តតាម​ចំណុច​ទី​បី​ខាងក្រោម បើ​មិនទាន់​គ្រប់​ទេ អ្នក​អាច​ធ្វើតាម​ចំណុច​ទីមួយ​ម្តងទៀត​
 
៣. បរិភោគ​អាហារ​សំខាន់​របស់​អ្នក (​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​) វា​អាចជា​នំ​បុ័ង​អាំង​តូច​មួយ​ដែលមាន​លាយ​ប័​រ ឬ​ទឹកដោះ​គោមួយ​កែវ​។​
 
៤. ជាធម្មតា អ្នក​មិនចាំបាច់​ត្រូវការ​ជំនួយ​ពី​គ្រូពេទ្យ​ទេ នៅពេលដែល​អ្នកមាន​អារម្មណ៍ល្អ យ៉ាងណាមិញ បើ​អ្នក​មិន​ប្រាកដ ឬ​មាន​អារម្មណ៍​មិនទាន់​ល្អប្រសើរ អ្នក​អាច​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com